សមត្ថកិច្ចឃាត់ខ្លួន​ម្ចាស់​ចម្ការអំពៅដេីម្បី​ចាត់ការតាមនីតិវិធីច្បាប់​ ​

ចែករំលែក៖

ខេត្តព្រៃវែង : បន្ទាប់​ពី​ទទួលព័ត៌មានថា​ មាន​ម្ចាស់​ចម្ការ​ ​អំពៅម្នាក់​ប្រេី​ហិង្សាលេី​ កុមារា​អាយុ​ ១៣​ ឆ្នាំ​ ម្នាក់​បណ្ដាលអោយ​សន្លប់រហូតចូលមន្ទីរពេទ្យនោះ​ លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ ប៊ុនឆន​ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​ បញ្ជាអោយ​សមត្ថកិច្ចក្រោមឱវាទ​ឃាត់ខ្លួន​ម្ចាស់​ចម្ការ​ភ្លាម​ ។

ហេតុការណ៍ដែល មាន​ម្ចាស់​ចម្ការ​អំពៅម្នាក់​ប្រេី​ហិង្សាលេី​ កុមារា​អាយុ​ ១៣​ ឆ្នាំ​ ម្នាក់​បណ្ដាលអោយ​សន្លប់រហូតចូលមន្ទីរពេទ្យនោះ​កើតឡើងនៅថ្ងៃទី ១៥​ ខែ សីហា ឆ្នាំ​ ២០២៣​ ស្ថិតនៅក្នុង ភូមិ ដូង ឃុំ បាបោង ស្រុក ពាមរក៏ ខេត្ត ព្រៃវែង ។ ក្មេងប្រុសជនរងគ្រោះឈ្មោះ ជឿន ជន អាយុ​13 ឆ្នាំ ជាសិស្ស ។ ចំណែកឯ ម្ចាស់ចម្ការដែលវ៉ៃធ្វើបាបក្មេងនោះ ឈ្មោះ វាសនា រស់នៅភូមិឃុំ ជាមួយក្មេងរងគ្រោះដែរ​ ។ បើតាមសំដីក្មេងរងគ្រោះបានអោយដឹងថា ដំបូងឡើយ គេ​និងក្មេងប្រុសម្នាក់ទៀត បានទៅដើរលេង នៅក្បែរចម្ការអំពៅនោះ ហើយក៏ស្រេកទឹក ក៏ឃើញអំពៅក៏ចូលទៅកាច់មួយដើមដើម្បីហូបបំបាត់ស្រេកទឹក ស្រាប់តែពេលនោះ​ម្ចាស់ចម្ការមកទាន់ក៏ចាប់វ៉ៃ ក្មេងរងគ្រោះនោះនឹងអំពៅ វ៉ៃអស់អំពៅមួយដើមក៏កាច់អំពៅមួយដើមទៀតវ៉ៃរហូតឡើងទ្រោមខ្លួន សន្លប់បាត់ស្មារតី ចំណែកក្មេងម្នាក់ទៀតក៏រត់ទៅប្រាប់ឪពុកក្មេងរងគ្រោះ ក៏បញ្ចូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាម ។

ខណៈពេលនេះ​សមត្ថកិច្ច​កំពុង​សួរចម្លេីយ​ម្ចាស់​ចម្ការដេីម្បីកសាងសំណុំរឿង​បញ្ជូនទៅ​អយ្យការអមសាលាដំបូង​ខេត្ត​ព្រៃវែង​ចាត់ការតាមច្បាប់​ ។

អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”មិនទាន់ទទួលព័ត៌មានលម្អិត អំពីករណីខាងលើនេះ ច្បាស់នៅឡើយទេ ដោយសារ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង កំពុងជាប់រវល់ការងារ ដូច្នេះជនសង្ស័យ មិនទាន់បានស្គាល់អត្តសញ្ញាណ នៅឡើយ រងចាំរបាយការណ៍ផ្លូវការ របស់សមត្ថកិច្ច ៕ 

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print