ខេត្តស្វាយរៀង:ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដោយសាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀងពាក់ព័ន្ធករណីជួញដូរថ្នាំញៀន។
យោងតាមលោកសោមសុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងនារសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣នេះថា លោក បានដឹកនាំកម្លាំងជំនាញនគរបាលស្រុកស្វាយជ្រំ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ចុះស្រាវជ្រាវទៅដល់កន្លែងកើតហេតុ វេលាម៉ោង១០ ថ្ងៃទី ១៣ ខែសីហាឆ្នាំ២០២៣
ក៏ឃើញមុខសញ្ញាសង្ស័យ០១នាក់ ភេទប្រុស នៅចំណុចនោះ កម្លាំងសមត្ថកិច្ចយើង បានឆែកឆេរលើដងខ្លួនហើយក៏បានរកឃើញម្ស៉ៅក្រាមសថ្លា០១កញ្ចប់តូចក្នុងហោប៉ៅខោ ទូរស័ព្ទ ០១គ្រឿង។
ប្រភពបន្តថាក្រោយមក មានការសម្របសម្រួលពី លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង អោយឃាត់ខ្លួននិងឆែកឆេរនៅក្នុងបន្ទប់ដេក រកឃើញថ្នាំញៀនចំនួន០៨កញ្ចប់តូច និង ០១កញ្ចប់ធំ ជញ្ជីងថ្លឹង០១គ្រឿង និងសំភារះវេចខ្ចប់និងប្រើប្រាស់មួយចំនួន កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលដូនសដើម្បីសួរនាំនិងធ្វើតេស្តទឹកម៉ូតរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+) ជនសង្ស័យ មុខរបរកសិករមានទីលំនៅភូមិព្រៃរការ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សរុបសំភារះវត្ថុតាងដែលចាប់យកបានរួមមាន:
ម្ស៉ៅក្រាមសថ្លា ថ្នាំញៀនចំនួន០៩កញ្ចប់ ធំ០១កញ្ចប់ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង
ទូរស័ព្ឌ០១ ដៃ ០១គ្រឿង និងសំភារះវេចខ្ចប់ប្រើប្រាស់មួយចំនួន។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ដែលបានសមត្ថកិច្ចឃាត់ខ្លួន បានឆ្លើយសារភាពថា ខ្លួននៅមានបក្សពួកម្នាក់ទៀត មុខរបរកសិករមានទីលំនៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរត់គេចខ្លួនបាត់។
រហូតដល់ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង១និង៣០នាទី រសៀល កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត មានទីលំនៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សមត្តកិច្ចបាននាំជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលដូនសដើម្បីធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+) សម្ភារ:គ្មាន។