នគរបាលស្រុកឱរ៉ាល់បង្ក្រាបក្រុមជនសង្ស័យជាចោរ២នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋហើយព្យាយាមរត់គេចខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ជនសង្ស័យ២ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនបាន ភ្លាមៗ ខណៈដែលក្រុមជនសង្ស័យខាងលើធ្វើសកម្ម ភាពឌុបគ្នាមកលួចយកម៉ូតូពីមុខផ្ទះរបស់ប្រជាពលរដ្ឋ បានហើយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែត្រូវបានលោកអធិការនគរបាលស្រុក បញ្ជាកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធ្វើការឡោមព័ទ្ធតែម្តង។

លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានប្រាប់ឱ្យដឹងថា នៅមុនពេលឃាត់ខ្លួន ក្រុមជនសង្ស័យលួចម៉ូតូប្រជាពលរដ្ឋបាន០២នាក់ខាងលើនោះ កាលពីវេលាម៉ោង០៦និង៣៥នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅក្នុងផ្ទះតាមផ្លូវ៤៤ ចន្លោះគីឡូម៉ែត្រលេខ៣៦ ទៅលេខ៣៧ស្ថិតនៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីចោរកម្ម(លួចម៉ូតូ)មួយកើតឡើងដែលបង្កឡើងដោយជនសង្ស័យឈ្មោះ អ៉ី គឹមលេង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាក beat ពណ៌ស លាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1JL .7794 ជាកម្មសិទ្ធិ  របស់ឈ្មោះ អ៊ុក ខុន ភេទប្រុស អាយុ៥៩ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយទទួលបានព័ត៌មានភ្លាមៗកម្លាំងអធិការដ្ឋាន នគរបាលស្រុកឱរ៉ាល់ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ុត ប៊ុនធឿនផ្ទាល់ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលហោងសំណំ ធ្វើការដេញស្ទាក់ចាប់ បានជនសង្ស័យខាងលើនិងម៉ូតូរបស់ជនរងគ្រោះ យកមកកាន់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីធ្វេីការ សាកសួរជនសង្ស័យៗបានប្រាប់ថាបក្ខពួកខ្លួនមានម្នាក់ទៀត​ដែលកំពុងជិះម៉ូតូមួយគ្រឿងទៀតរត់គេច។

លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន បានឱ្យដឹងបន្តទៀតថា ភ្លាមៗនោះកំលាំងរបស់អធិកាដ្ឋានដែលដឹកនាំដោយលោកអធិការផ្ទាល់ស្ទាក់ចាប់បានជនសង្ស័យម្នាក់ទៀត​ឈ្មោះ​ ភាព​ បញ្ញា​ ភេទប្រុស​ អាយុ ១៥ឆ្នាំ​ រស់នៅភូមិមាន់ដប់ក្រោម​ ឃុំ​មានជ័យ​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​កំពុងជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៥ដែល(ជាមធ្យោបាយជិះឌុបគ្នាធ្វើសកម្មភាពលួច) នៅចំណុចតាមផ្លូវ​៤៤ ចន្លោះបង្គោលគីឡូម៉ែត្រ៣៣ទៅលេខ៣៤ ស្ថិតនៅក្នុងភូមិតាំងស្រឹង​ ឃុំសង្កែសាទប​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​។

លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន បានបញ្ជាក់ទៀតថា ក្រោយពេលឃាត់ខ្លួនក្រុមជនសង្ស័យទាំង០២នាក់ខាងលើ ដកហូតសម្ភារៈនិងវត្ថុតាងដូចខាងក្រោម.
១. ម៉ូតូចំនួន​០២គ្រឿង
-ម៉ូតូម៉ាក​ហុងដាសេ១២៥ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាក់លេខ​ កំពង់ចាម​1S.8224 (​ម៉ូតូជនសង្ស័យ)
-ម៉ូតូ​ ម៉ាកប៊ីត​ ពណ៌ខៀវលាយសរ​ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JL.7794
២. អត្តសញ្ញាណប័ណ្ណ​ចំនួន​០៨ សន្លឹក​ ខ្មែរចំនួន០៧សន្លឹកនិង​ថៃចំនួន​០១សន្លឹក​ អត្តសញ្ញាណប័ណ្ណជនសង្ស័យ​ចំនួន​០១សន្លឹក​ ឈ្មោះ​ អុី​ គឹមលេង
៣. ប័ណ្ណចាក់វ៉ាក់សាំងកូវីដ.១៩ ចំនួន០១សន្លឹក​ ឈ្មោះ​ អុី​ គឹមលេង​
៤.កាតធានាគាវីងចំនួន​០១សន្លឹក​ ប័ណ្ណព័ត៌មានចំនួន​០១សន្លឹក
៥.កូនកាបូបដៃចំនួន​០២
៦.ខ្សែកាបូបចំនួន​០២ខ្សែកាបូបយួរចំនួន​០១និងខ្សែ​ស្ពាយចំនួន០១
៧. ពោះវៀនម៉ូតូចំនួន​០២
៨. បំពង់ក្រែម​ចំនួន​០២បំពង់
៩.ប្រេងលាបក្លៀក​ចំនួន០១ដប​ និងម្សៅលាបមុខចំនួន០១ប្រអប់
១០. ចិញ្ចៀនត្បូងលោហធាតុពណ៌ក្រហមចំនួន​០១វង់​ និងខ្សែដៃដាំត្បូងលោហធាតុពណ៌ក្រហមចំនួន​ ០១ខ្សែ
១១. ប្រាក់រៀលចំនួន​ ១០០០០រៀល(មួយមុឺនរៀល)
១២.កញ្ចប់បារីចំនួន​០១និងបារីចំនួន​០៥ដេីម
១៣.ដែកកេះចំនួន​០៤ដេីម
១៤. កូនសោកុងតាក់ម៉ូតូម៉ាកហុងដា​ចំនួន​០២
១៥. កូនសោដោះបាឡុងលេខ​១៤ចំនួន០១ដេីម
១៦. ស្កុតមុខ​ពីរចំនួន​០២ដុំ

បច្ចុប្បន្នក្រុមជនសង្ស័យ នាំមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់​ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមផ្លូវច្បាប់។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់ខាងលើបានបំភ្លឺថា ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូ២ លើកមកហើយ បានម៉ូតូ២គ្រឿង និងលួចកាបូបលុយ ១លើកកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នៅក្នុងឃុំព្នាយ ស្រុកសំរោងទង បានលុយចំនួន៨ម៉ឺនរៀល។

...

ចំណែកម៉ូតូជនរងគ្រោះលោកអធិការនគរបាលស្រុកឱរ៉ាល់បានប្រគល់ជូនជនរងគ្រោះយកទៅប្រេីប្រាស់វិញហើយ៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print