កងរាជអាវុធហត្ថខេត្តបញ្ជូនជនជាតិថៃ២នាក់​ករណីលួចទូរស័ព្ទដៃទៅសាលាដំបូងខេត្ត​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃ២នាក់ត្រូវកម្លាំងកងរាជអាវុធហត្តខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១៩ ខែសីហា​​​​ ឆ្នាំ​២០២៣​នេះ​ដើម្បីអនុវត្តតាមនីតិវិធី​។

សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ​ចំនួន០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) ប្រព្រឹត្តកាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចហាងលក់ទូរស័ព្ទ​ លីគ័ង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត ។ យោងតាមពាក្យបណ្តឹង
របស់ឈ្មោះ ធូ លំអង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានឱ្យដឹងថា​ ជនសង្ស័យទាំង០២នាក់​មាន៖ ១-ឈ្មោះ សានិត ឃៀនបូផា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ KITIPONG SRIBUANAN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​៖ កាលពីវេលាកេីតហេតុ មានជនជាតិថៃ​ចំនួន០២នាក់បានមករកទិញទូរស័ព្ទដៃម៉ាក Iphone 14promax ពណ៌ស្វាយ ចំនួន០១គ្រឿងពីហាងរបស់ជនរងគ្រោះ ដោយម្នាក់ចូលមកទិញនិងម្នាក់ទៀត អង្គុយចាំនៅលើម៉ូតូ ពេលនោះជនរងគ្រោះបានឱ្យទូរស័ព្ទទៅជនសង្ស័យនោះមើល ស្រាប់តែជនសង្ស័យ​បានរត់ឡើងលើម៉ូតូដេីម្បីគេចខ្លួន តែសំណាងអាក្រក់ស្រាប់តែដួលម៉ូតូ ហើយក៏ត្រូវបានប្រជាពលរដ្ឋ​ចាប់បានទាំង២នាក់​ ហើយប្រគល់ឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុងតែម្តង។
ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​បានសារ​ភាពថា​ ពួកខ្លួនពិតជាបានធ្វេីសកម្មភាពលួចទូរស័ព្ទពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។

...

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​៖ ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យ​ទាំង០២នាក់​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធី​។ ចំណែកទូរស័ព្ទ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ​បានប្រគល់ជូនជនរងគ្រោះវិញហើយ៕ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print