Update ៖ ករណីឃាតកម្ម​ ប្ដីចាក់សម្លាប់ប្រពន្ធនៅខណ្ឌមានជ័យ ត្រូវកម្លាំងនគរបាលជំនាញចាប់ខ្លួនជនដៃដល់បានហើយ

ចែករំលែក៖

​ ភ្នំពេញ៖ ជនសង្ស័យជាឃាតក​បានចាក់សម្លាប់ប្រពន្ធនៅសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ នាពេលកន្លងទៅ​ថ្មីៗនេះ​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបេីកការស្រាវជ្រាវឃាត់ខ្លួនបានហេីយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ​នៅពេលដែលជនសង្ស័យកំពុងអង្គុយផឹកស៉ី នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ​ ។ នេះបេីតាមការបញ្ចាក់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការខណ្ឌមានជ័យ​ នៅព្រឹកថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ​២០២៣​ ។

​ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការខណ្ឌមានជ័យ បានបន្តថា ក្រោយពីទទួលបាន​ព័ត៌មាន និងធ្វេីកំណត់ហេតុរួច​ កម្លាំងជំនាញផែនព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ បេីកការស្រាវជ្រាវរហូតដល់កំណាត់មុខសញ្ញាឃើញជនសង្ស័យនៅមូលដ្ឋានខណ្ឌច្បារអំពៅ រួចសហការជាមួយអាជ្ញាធរ​ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះឃាត់ខ្លួន​ និងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតែម្ដង​ ។
​ គួរបញ្ជាក់ថា បុរសម្នាក់កាំបិតចាក់សម្លាប់ប្រពន្ធក្នុងបន្ទប់ដេក បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបីកូនអាយុ៦ឆ្នាំជិះម៉ូតូគេចខ្លួនបាត់​ កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
​ ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅថ្ងៃកេីតហេតុ​ នាវេលាកើតហេតុប្រហែលម៉ោង១១យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ គេលឺសំឡេងស្ដ្រីជាប្រពន្ធ បានស្រែកយំ និងហៅឲ្យគេជួយ។ ពេលនោះអ្នកជិតខាងនាំគ្នារត់ទៅមើលឃើញស្ដ្រីរងគ្រោះដេកដួលឈាមពេញខ្លួន ហើយបាត់កូនប្រុសម្នាក់ ឃើញតែកូនស្រីនៅជាមួយជនរងគ្រោះ ហើយអ្នកជិតខាងបានសួរនាងតូចបានប្រាប់ថា «ប៉ាវៃម៉ាក់»។ ភ្លេចនោះ អ្នកជិតខាងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ នៅក្បែរផ្ទះ បន្ទាប់មកក៏ទទួលព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែសីហា​ ឆ្នាំ២០២៣ ថាជនរងគ្រោះបានស្លាប់បាត់ទៅហេីយ​ ទេីបសមត្ថកិច្ចជំនាញចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសពស្ត្រីរងគ្រោះដល់មន្ទីរពេទ្យ និងបេីកការស្រាវជ្រាវរកជនដៃដល់ដែលជាប្ដីដែលគេស្គាល់ឈ្មោះ អុក អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ​ ឃាត់ខ្លួននៅខណ្ឌច្បារអំពៅតែម្ដង​ ។
​ បច្ចុប្បន្ននេះ​ ជនដៃដល់​ ត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វេីការសាកសួរ​ និងកសាងសំណុំរឿង​បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីផ្ដន្ទាទោសតាមច្បាប់​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print