សាររំលែកទុក្ខរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន​ ម៉ាណែត ជូនចំពោះ ឯកឧត្តម សេង ផល្លី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ

ចែករំលែក៖

ភ្នំពេញ : សាររំលែកទុក្ខ ជូនចំពោះ ឯកឧត្តម សេង ផល្លី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ

តាងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែង នូវសមានទុក្ខដ៏ក្រៀមក្រំ និងភាពក្តុកក្តួលរំជួលចិត្តឥតឧបមា ជូនចំពោះ ក្រុមគ្រួសារ ឯកឧត្តម សេង ផល្លី សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល អំពីដំណឹងនៃការបាត់បង់ ព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ហេង លាង ដែលត្រូវជាម្តាយបង្កើត បានទទួលមរណភាពនៅថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១០:២៦ នាទីព្រឹក ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហេង លាង គឺជាការ បាត់បង់នូវម្តាយបង្កើត ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់បំផុត ដែលមានព្រហ្មវិហារធម៌សព្វគ្រប់បែប យ៉ាង និងបានលះបង់បូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងការបីបាច់ថែរក្សាបុត្រា បុត្រី ឱ្យក្លាយទៅ ជាពលរដ្ឋល្អក្នុងសង្គមជាតិ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវក្តី ក្រៀមក្រំយ៉ាងក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសព និងញាតិសារលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេក។

ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហេង លាង សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម សេង ផល្លី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទទួលនូវការរំលែក ទុក្ខដ៏ក្រៀមក្រំអំពីយើងខ្ញុំទាំងអស់គ្នា៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print