គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀនក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តពង្រឹងផ្នែកសុខភាពនិងអនាម័យក្នុងវិស័យការងារនៅខេត្តភាគឦសាន្ត

ចែករំលែក៖

ខេត្តរតនគិរី៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តបើកសិក្ខាសាលាស្តីពីលក្ខខណ្ឌនៃការទទួលបានការលើកសរសើរសម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ដែលបានអនុវត្តតាមប្រកាសលេខ ០៨៦ ប្រកាសលេខ ១៩៤ និងសេចក្ដីណែនាំលេខ ០០៨ ប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការបង្ការមេរោគអេដស៍ជំងឺអេដស៍នៅកន្លែងធ្វើការ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលសំដៅចូលរួមលើកកម្ពស់លក្ខខណ្ឌសុខភាព​ និងអនាម័យនៅកន្លែងធ្វើការនៅខេត្តរតនគិរី។

លោក​ ដែន ចាន់ថន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តរតនគិរី​ បានថ្លែងកាលពីថ្ងៃទី១៨ ខែសីហាម្សិលមិញនេះ​ថា ខេត្តនៃភូមិភាគឦសាន្តមួយនេះជាខេត្តទេសចរណ៍ធម្មជាតិ ការរួមគ្នាអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវការបង្ការទប់ស្កាត់គ្រឿងញៀន អេដស៍ ជាការងារសំខាន់ដើម្បីបង្កើនការទាក់ទាញពីភ្ញៀវទេសចរណ៍។ 

ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា ការពង្រឹងបាននូវចំណេះដឹងពីបញ្ហាគ្រឿងញៀនយើងនឹងអាចបង្ការការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ផងដែរ។ 

លោក ហ៊ុយ ហានសុង បានថ្លែងពីសារបាននៃការកកើតនូវប្រកាសលេខ ០៨៦ ប្រកាសលេខ ១៩៤ និងសេចក្ដីណែនាំលេខ ០០៨ និងវត្តមានមេរោគអេដស៍ ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជាតាមរយៈកំលាំងអ៊ុនតាក់UNTAC ក្នុងពេលបំពេញបេសកកម្មនៅលើទឹកដីប្រទេសកម្ពុជា និងការរីករាលដាលបញ្ហាគ្រឿងញៀន ហើយការចូលរួមឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ គ្រឿងញៀនឲ្យមានប្រសិទ្ធភាពក្នុងវិស័យការងារគឺជាភារៈកិច្ចចម្បងនិងជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីរក្សាបាននូវគុណភាព ប្រសិទ្ធភាព និងនិរន្តភាពការងារ។ 

ថ្លែងក្នុងនាមលោក​បណ្ឌិត​ អ៉ិត សំហេង រដ្ឋមន្រ្តី ក្នុងឱកាសនោះដែរ លោកវេជ្ជ.ហ៊ុយ ហានសុង រដ្ឋលេខាធិការ បានថ្លែងអំណរគុណ កោតសសើរដល់ការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្តរតនគិរីដែលបានចូលរួមអនុវត្តតាមខ្លឹមសារប្រកាស០៨៦ លេខ១៩៤ និងសេចក្តី ណែនាំ០០៨ មានវឌ្ឍនភាពនៃការឆ្លើយតបកាត់បន្ថយបាននូវការរីករាលមេរោគអេដស៍ និងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការនិងសូមបន្តរួមគ្នាដើម្បីពង្រឹងគុណភាពផ្នែកសុខភាពនិងអនាម័យការងារ ថែរក្សាកំលាំងពលកម្មដែលមានសក្តានុពលដល់ការជួយជ្រោងសេដ្ឋកិច្ចជាតិ បន្តរីកចម្រើនទៅមុខកាន់តែឆាប់រហ័ស ក្រោមម្លប់រាជរដ្ឋាភិបាលដឹកនាំដោយលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print