ភ្នំពេញ៖ រថយន្តបែកដឹកខ្សាច់ដឹកធ្ងន់ហ្វ្រាំងមិនជាប់បេីកគេចពីរថយន្តខាងមុខដែលកំពុងឈប់ស្តុបក៏េរទៅឡេីងឃឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខវត្តស្តែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តបែកដឹកខ្សាច់ ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ PP 2321 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុហ្វ្រាំងមិនជាប់ដោយខ្លាចបុករថយន្តកំពុងឈប់រងចាំស្តុបខាងមុខក៏គេចមកខាងឆ្វេងដៃជ្រុលឡេីងឃឿនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ