រថយន្តដឹកខ្សាច់បេីកគេចពីរថយន្តកំពុងឈប់ស្តុបជ្រុលឡេីងខឿនពុះចែកទ្រូងផ្លូវរងការខូចខាត​

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តបែកដឹកខ្សាច់ដឹកធ្ងន់ហ្វ្រាំងមិនជាប់បេីកគេចពីរថយន្តខាងមុខដែលកំពុងឈប់ស្តុបក៏េរទៅឡេីងឃឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត​ កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០២៣​ នៅចំណុចមុខវត្តស្តែង​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តបែកដឹកខ្សាច់​ ពណ៌ស​ ពាក់ស្លាកលេខចង្កូតស្តាំ​ PP 2321 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុហ្វ្រាំងមិនជាប់ដោយខ្លាចបុករថយន្តកំពុងឈប់រងចាំស្តុបខាងមុខក៏គេចមកខាងឆ្វេងដៃជ្រុលឡេីងឃឿនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print