ភ្នំពេញ : លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញ ប្រកាស ស្តីពី
ការផ្លាស់ប្ដូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តកណ្តាល។
ក្រសួងមហាផ្ទៃសម្រេច :
ប្រការ ១. ផ្លាស់ប្តូរលោក ម៉ៅ ភិរុណ លំដាប់លេខរៀងទី១ នៃបញ្ជីបេក្ខជនបម្រុងបន្ថែមផ្លូវការរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ចេញពីប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដោយមូលហេតុសាមីខ្លួនសុំលាឈប់ពីមុខតំណែង។
ប្រការ ២ -ទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តកណ្តាល ចំនួន ០២រូប ដូចមានរាយនាមខាងក្រោម៖
១- លោក នូ សាខន លំដាប់លេខរៀងទី២ នៃបញ្ជីបេក្ខជនបម្រុងបន្ថែមផ្លូវការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាប្រធានក្រុមប្រឹក្សាខេត្ត កណ្តាល ជំនួសលោក ម៉ៅ ភិរុណ។
២- លោក ឡឹក កុសល លំដាប់លេខរៀងទី៣៤ នៃបញ្ជីបេក្ខជនបម្រុងបន្ថែមផ្លូវការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សា ខេត្តកណ្តាល ជំនួស លោក នូ សាខន។
ប្រការ ៣ – ក្នុងការអនុវត្តការងារលោក នូ សាខន និងលោក ឡឹក កុសល ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។
ប្រការ ៤ – រយៈពេលនៃការបំពេញការងារ ស្មើនឹងអាណត្តិដែលនៅសល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ លើកលែងតែសាមីខ្លួនបាត់បង់សមាជិកភាពពីក្រុមប្រឹក្សាតាមច្បាប់កំណត់។
ប្រការ ៥ – បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ៦ – អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល និងប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សិលា