អភិបាល​ខេត្ត​ថ្មី​ចំនួនបី​ ត្រូវ​បានតែងតាំងជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ​៖​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី​២៣​ ខែសីហា​ ឆ្នាំ​២០២៣នេះ បានចេញព្រះរាជក្រឹត្យតែងតាំង  អភិបាល​ នៃ​គណៈអភិបាលខេត្តខេត្ត​ថ្មី​ចំនួនបី​ មានដូចជា​៖​ អភិបាល​ខេត្ត​ព្រៃវែង​ ;អភិបាលខេត្ត​សៀមរាប​ និងអភិបាល​ខេត្ត​ស្វាយរៀង​។

ជាក់ស្ដែង​យោង​តាម​ព្រះរាជក្រឹត្យតែងតាំង របស់​ព្រះមហាក្សត្រ​ មានដូចខាងក្រោម​៖

-ព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប បន្ទាប់ពី ឯកឧត្ដម ទៀ សីហា 

-ព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ប៉េង ពោធិ៍សា ជាអភិបាលខេត្តស្វាយរៀង បន្ទាប់ពី ឯកឧត្ដម ម៉ែន វិបុល

-ព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម សួន សុម៉ាលីន ជាអភិបាលខេត្តព្រៃវែង បន្ទាប់ពី ឯកឧត្ដម ជា សុមេធី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print