រាជរដ្ឋាភិបាល​ សម្រេច​ផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ០២រូបគឺលោក​ ស រដ្ឋា​ និងលោក ជួន ណារិន្ទ ជាអគ្គស្នងការរងនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ រាជរដ្ឋាភិបាល​កម្ពុជា​ នៅថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានសម្រេច​ផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ០២រូប នៃក្រសួងមហាផ្ទៃ ដូចមានរាយនាមខាងក្រោម ៖

១-ឧត្តមសេនីយ៍ឯក ស រដ្ឋា​ អត្តលេខ ៥៤៨៥៧ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ទៅជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ

២-ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ​ អត្តលេខ ០៣៥០២ ពីស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ទៅជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ​។ 

ដូច្នេះ​រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print