ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យតែងតាំង អភិបាល នៃគណៈអភិបាលខេត្តខេត្តថ្មីចំនួនបី មានដូចជា៖ អភិបាលខេត្តព្រៃវែង ;អភិបាលខេត្តសៀមរាប និងអភិបាលខេត្តស្វាយរៀង។
ជាក់ស្ដែងយោងតាមព្រះរាជក្រឹត្យតែងតាំង របស់ព្រះមហាក្សត្រ មានដូចខាងក្រោម៖
-ព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប បន្ទាប់ពី ឯកឧត្ដម ទៀ សីហា
-ព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ប៉េង ពោធិ៍សា ជាអភិបាលខេត្តស្វាយរៀង បន្ទាប់ពី ឯកឧត្ដម ម៉ែន វិបុល
-ព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម សួន សុម៉ាលីន ជាអភិបាលខេត្តព្រៃវែង បន្ទាប់ពី ឯកឧត្ដម ជា សុមេធី៕ដោយ៖សហការី
...