ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានសម្រេចផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ០២រូប នៃក្រសួងមហាផ្ទៃ ដូចមានរាយនាមខាងក្រោម ៖
១-ឧត្តមសេនីយ៍ឯក ស រដ្ឋា អត្តលេខ ៥៤៨៥៧ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ទៅជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ
២-ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អត្តលេខ ០៣៥០២ ពីស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ទៅជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ដូច្នេះរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ដោយ៖ស តារា