នគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនបុរសម្នាក់ករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា

ចែករំលែក៖

ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួន ករណីហិង្សានិងធ្វើឲ្យខូចខាតដោយចេតនា ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៧ សីហាឆ្នាំ ២០២៣ វេលាម៉ោង ១៨និង៣០ នាទី ស្ថិតក្នុងភូមិជើងព្រៃ០១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានទេដឹងថា ជនរងគ្រោះឈ្មោះ ឆាំ ណារី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជើង១ ឃុំ អំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ បើកគ្រឿងចក្រ (ប្អូន ប្រុស)។ ចំណែកជនសង្ស័យឈ្មោះ ឆាំ ភក្ដី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិជើងព្រៃទី០១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មករសំណង់ ។ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល ២ឆ្នាំ ពីបទ ៖ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។-វត្ថុតាង : ១.កាំបិត កាចែត​ ចំនួន ០១ ប្រវែង ១៣៥ សង់ទីម៉ែត្រ ។
ប្រភពដដែលបន្តថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៣ វេលា ម៉ោង ១៨និង៣០នាទី មុនពេលកើតនៅជនសង្ស័យបានសុំលុយជនរងគ្រោះ ជាប្អូនបង្កើត ឈ្មោះ ឆាំ រីណា ចំនួន២៥.០០០រៀល ដើម្បីយកទៅទិញស្រាផឹក​ នៅពេលបានលុយហើយ ជនរងគ្រោះបាន ប្រាប់ទៅជនសង្ស័យថា “បើបានផឹកពេលស្រវឹងហើយទៅរកកន្លែងដេកទៅ កុំឡូឡា និង អុកឡុកអ្នកនៅក្នុងផ្ទះ រួចហើយ ជនរងគ្រោះ ក៍ចូលទៅដេកបាត់ទៅ ព្រោះខ្លួនមិនចេះផឹកស្រានោះទេ។ លុះដេកបានមួយសន្ទុះ លឺសូរសម្លេងស្រែកឡូរឡារួចហើយជនរងគ្រោះងើបចេញមកមើលបានឃើញ ជនសង្ស័យកំពុងវាយបងស្រីបង្កើតឈ្មោះ ឆាំ សុម៉ាលី មួយដៃ ចំខ្នងនិងបានស្ទុះ ទៅវាយ ម្ដាយបង្កើតថែមទៀត​ ពេលនោះ ជនរងគ្រោះជាប្អូនបានស្រែកប្រាប់ ជនសង្ស័យ”ថាហែងហ៊ានតែប៉ះម៉ែអាញ់ ដឹងតែងាប់ហើយ “ស្រាប់តែជនសង្ស័យ ឆ្លើយមកវិញថា ៉ហែងប្អូនអញទេ កុំមកចង់ខ្លាំងជាមួយអញ “និយាយរួចហើយ ជនសង្ស័យក៍ស្ទុះ មកធ្វើច្របាច់ករ ជនរងគ្រោះ រួចបានយកកាំបិត កញ្ចែតប្រវែង ១៣៥ សង់ទីម៉ែត្រដេញកាប់បងថ្លៃរបស់ជនរងគ្រោះឈ្មោះ ភា ពេលនោះ ដោយការភ័យខ្លាច និង សកម្មភាពរបស់ជនសង្ស័យ ជនរងគ្រោះនិង ក្រុមគ្រួសារបាននាំគ្នារត់ចូលក្នុងផ្ទះហើយ ជនសង្ស័យបានយកកាំបិតគុប ទៅលើជញ្ជាំងផ្ទះសង្ក័សី ធ្វើអោយធ្លុះថែមទៀតផង រួច​បានបងថ្លៃរបស់ជនរងគ្រោះចេញមកចាប់យកកាំបិតចេញបាត់ទៅ ។បន្ទាប់មកជនរងគ្រោះ កំពុងតែឈរដោយមិនដឹងខ្លួនក៏ស្រាប់តែ ជនសង្ស័យស្ទុះមកទះ កំភ្លៀងជនរងគ្រោះ និងទាត់ជនរងគ្រោះចំទ្រូងពីរជើង ថែមទៀតរួចហើយជនសង្ស័យក៍ដើរចេញបាត់ទៅ។ពេលនោះ​ជនរងគ្រោះ​បាន​រត់​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ អំពៅព្រៃ​ក្រោយពីទទួល ពាក្យបណ្ដឹងរបស់ជនរង គ្រោះ កម្លាំងប៉ុស្តិ៍រដ្ធបាល អំពៅព្រៃ ធ្វើការសហការជាមួយកម្លាំងជំនាញ និងធ្វើការឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ដើម្បីកសាង​សំណុំ​រឿង​តាមនីតិវិធីច្បាប់ ៕ដោយ៖ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print