កីឡាសីប៉ាក់តាក្រមានបំណងដាក់បញ្ចូលក្នុងកម្មវិធីអប់រំកាយនិងកីឡានាថ្ងៃអនាគត

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាសីប៉ាក់តាក្រ កម្ពុជាបានបង្ហាញពីមហិច្ឆតាក្នុងការដាក់បញ្ចូលកីឡារបស់ខ្លួនក្នុងកម្មវិធីសិក្សា ក្រសួងអប់រំយុវជននិងកីឡានាថ្ងៃអនាគត។ នេះបើតាមការអះអាងពីលោក មាស សារិន ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានសហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជា ក្នុងពិធីបិទការប្រកួតកីឡាសីប៉ាក់តាក្រជ្រើសរើសជើងឯកថ្នាក់ជាតិនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នៅវិមានពហុកីឡដ្ឋានជាតិ។

...

លោកមាស សារិនមានប្រសាសន៍ថា លោក កំពុងពិភាក្សាគ្នាជាមួយអគ្គនាយកដ្ឋានអប់រំកាយនិងកីឡាដើម្បីធ្វើយ៉ាងណាអាចដាក់បញ្ចូលកីឡាសីប៉ាក់តាក្រចូលទៅក្នុងកម្មវិធីសិក្សារដ្ឋ នាថ្ងៃអនាគតដើម្បីស្វែងរកធនធានកីឡាករកីឡាការិនីចេញពីសាលារៀន។ម្យ៉ាងវិញទៀត ការប្រកួតជើងឯកថ្នាក់ជាតិចាប់ឆ្នាំក្រោយៗទៅគ្រប់បណ្តាក្លិបទាំងអស់ត្រូវធ្វើការប្រកួតសម្រាំងជ្រើសរើសយកតែកីឡាករកីឡាការិនីដែលមានសក្តានុពលរបស់ខ្លួនឲ្យមកចូលរួម ប្រកួតជើងឯកថ្នាក់ជាតិប៉ុណ្ណោះ។ លោក បានបញ្ជាក់ថា ទាល់តែយើងធ្វើបែបនេះ ទើបសហព័ន្ធអាចស្វែងរកកីឡាករល្អដែលមានទេពកោសល្យសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍នានាទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិ ។

គួររំលឹកថា ការប្រកួតកីឡាសីប៉ាក់តាក្រជ្រើសរើសជើងឯកជាតិឆ្នាំ២០១៦ដែលបានចាប់ផ្ដើមប្រកួតពីថ្ងៃទី២៥ ខែមិថុនា ហើយបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០១៦មានក្លិបចំនួន១៥មកពីទូទាំង ប្រទេសចូលរួមក្នុងនោះមានកីឡាករ-កីឡាការិនីសរុបចំនួន៤០២នាក់ មាន កីឡាការិនី១៣៣នាក់ ។ វិញ្ញាសាចំនួន ៦បានដាក់ឲ្យប្រកួតគឺវិញ្ញាសាបុរសក្រប ខ័ណ្ឌ ក-១ ដូចជាវិញ្ញាសាលេង២នាក់ទល់ ២នាក់ និងលេង៣នាក់ទល់៣នាក់ ។ បុរសក្របខ័ណ្ឌក-២ មានដូចជាវិញ្ញាសាលេង២នាក់ទល់២នាក់ និង៣នាក់ទល់៣ នាក់ ។ វិញ្ញាសានារី លេង៣នាក់ទល់៣នាក់ និងនារី២នាក់ទល់២នាក់ ។

ជាមួយនឹងការប្រកួតនោះដែរក្រុម ស្ថាបនា LPC បានប្រមូលមេដាយមាស ឈុតធំទាំងអស់ ក្នុងនោះមានវិញ្ញាសា លេង២នាក់ទល់២នាក់ក្របខ័ណ្ឌ ក-១ និងលេង៣នាក់ទល់៣នាក់ ក្របខ័ណ្ឌ ក-១ ។ រីឯក្រសួងការពារជាតិដណ្ដើមបានមេដាយមាស២គ្រឿង លើវិញ្ញាសានារីលេង២នាក់ទល់២នាក់និងលេង៣នាក់ ទល់៣នាក់។ ចំណែកឯមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែងដណ្ដើមបានមេដាយមាស២គ្រឿងលើវិញ្ញាសាលេង២នាក់ ទល់២នាក់ក្របខ័ណ្ឌ ក-២ និងវិញ្ញាសា លេង ៣នាក់ទល់៣នាក់ក្របខ័ណ្ឌ ក-២ ដែរ ៕

photo798693325706209282

photo798693325706209284

photo798693325706209283

ដោយ៖ សារីម​​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print