សារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី Theresa May បានប្រកាសថានិងសាមគ្គីប្រទេសអង់គ្លេស។ ការប្រកាសខាងលើគឺជាសកម្មភាពមួយក្នុងការខិតខំស្វែងរកសម្លេងគាំទ្រដើម្បីជំនួសតំណែងលោក ដេវិដកាមឺរ៉ុន ដែលនិងត្រូវលាចេញពីតំណែងក្នុងពេលឆាប់ៗខាងមុខ។
លោកស្រី Theresa May បានបញ្ចាក់ថា «ក្រោយការបោះឆ្នោតប្រជាមតិប្រទេសរបស់យើងត្រូវការថ្នាក់ដឹកនាំដែលមានសម្ថភាពខ្ពស់និងមានទំនុកចិត្ត ដើម្បីដឹកនាំប្រទេសឆ្លងផុតដំណាក់កាលនៃអសន្តិសុខទាំងនយោបាយនិងសេដ្ឋកិច្ចក្រោយពេលចាកចេញពីអឺរ៉ុប»។
លោកស្រី Theresa May បន្តទៀតថា គណៈដឹកនាំថ្មីរបស់លោកស្រីនិងធ្វើការកែទម្រង់ប្រព័ន្ធសង្គមដើម្បីប្រែក្លាយប្រទេសអង់គ្លេសទៅជាប្រទេសមួយដែលបម្រើផលប្រយោជន៍ដោយផ្ទាល់។
នៅពេលនេះតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសកំពុងស្ថិតនៅក្នុងដំណាក់កាលប្រគួតប្រជែងគ្នា ដោយមិនទាន់មានបុគ្គលណាមួយអាចលេចថ្លោជាងគេសម្រាប់ក្លាយជានាយករដ្ឋមន្ត្រីនៅឡើយ៕
ប្រែសម្រួល៖ សាធី