រុស្ស៊ីពន្យារពេលនាំចូលស្បៀងអាហារពីលោកខាងលិច

ចែករំលែក៖

ការកាត់បន្ថយការនាំចូលស្បៀងអាហារពីអឺរ៉ុបទៅកាន់រុស្ស៊ីនិងត្រូវពន្យារពេលរហូតដល់បំណាច់ឆ្នាំ​២០១៧ ។ នៅថ្ងៃទី​២៩ ខែមិថុនា ប្រធានាធិតីពូទីនបានចុះហត្ថលេខាងលើច្បាប់ទណ្ឌកម្មហាមនាំចូលស្បៀងអាហាពី​សហគមន៍អឺរ៉ុបនិងប្រទេសមួយចំនួនដែលជាការឆ្លើយតបទៅនឹងសកម្មភាពដែលអឺរ៉ុបពន្យាពេលដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបន្ថែម ​៦ខែទៀត។ ការសម្រេចខាងលើរបស់រុស្ស៊ីបានប្រកាសតាមគេហទំព័ររដ្ឋាភិបាល​កាលពីថ្ងៃទី​២៩ ខែមិថុនា កន្លងទៅ។

...

ចាប់ពីខែស៊ីហា ឆ្នាំ​២០១៤ មក រុស្ស៊ីបានអនុម័តដាក់ទណ្ឌកម្មហាមនាំចូលស្បៀងអាហារពីសហគមន៍អឺរ៉ុបពិសេសគឺផលិតផលកសិកម្ម ដែលបានធ្វើឲ្យប្រទេសអឺរ៉ុបមួយចំនួនប្រឈមនិងការធ្លាក់ថ្លៃ បណ្តាលឲ្យមានបាតុកម្ម​កើតឡើងប្រឆាំងរដ្ឋាភិបាលនិងស្នើរឲ្យរដ្ឋាភិបាលចំណាយប្រាក់ធ្វើឲ្យផលដំណាំកសិកម្មមានតម្លៃថ្លៃ ។ កន្លងមកបារាំងក៏បានធ្វើបាតុកម្មពាក់ព័ន្ធនិងសកម្មភាពខាងលើ ។

នៅក្នុងការដាក់ទណ្ឌកម្មរបស់រុស្ស៊ីក្នុងនោះរុស្ស៊ីបានហាមនាំចូលសាច់គោល សាច់ជ្រូក និងត្រី  ទឹកដោះគោល ​បន្លែផ្លែឈើ ពីប្រទេសអឺរ៉ុបនិងអូស្ត្រាលី កាណាដា អាមេរិក។

តាមការវាយតម្លៃរបស់អ្នកឯកទេសសេដ្ឋកិច្ច ការតប់តរបស់រុស្ស៊ី ធ្វើឲ្យអឺរ៉ុបត្រូវខាតបង់ប្រមាណ ១០០ពាន់លានអឺរ៉ូ ។ ចំណែករុស្ស៊ីវិញក៏ដូចគ្នាដែរត្រូវទទួលរងការខាតបង់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗដោយការដាក់ទណ្ឌកម្មទាំងនោះ៕

rez_881_ngagiahan

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print