ខេត្តសៀមរាប ៖ ល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញដែលបង្កប់ក្នុងហាងអិុនធើណេតនៅខេត្តសៀមរាបកាន់តែមានកំណើន ខ្លាំង បើទោះជាដឹងថារបរនេះល្មើសនឹង ច្បាប់ ហើយគ្មានឃើញសមត្ថកិច្ចចុះបង្ក្រាប ម្តងណាឡើយសង្ស័យទទួលបានលុយពីម្ចាស់អាជីវកម្មក៏ថាបាន ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា ក្នុងនោះមានទីតាំងល្បែងស៊ីសងជ្រកក្រោមស្លាកអិុនធើណេតនៅជាប់នឹងហាង លីកាស៊ីខារ៉ាអូខេ ផ្លូវហ្វីលីង (៧៧៧ Net) ផ្លូវទៅផ្សារញ៉ែខាងត្បូងស្តុបទន្លេសាប(៩៩) ផ្លូវទៅបាក់ខែង(P.H ២៤) ផ្លូវផ្សារញ៉ែ ខាងត្បូងស្តុបទន្លេសាប (៨៨ណេត) ផ្លូវតាភុល(៨៨៨៨) ផ្លូវ តាភុល(អេមណិត) ផ្លូវជន្លង់ (ហៅ ផ្លូវ៧មករា) នៅខាងក្រោយភោជនីយ ដ្ឋានសួនអង្គរ ផ្លូវលោកតាខៀវណឺយនិងក្រោយគ្លិនិកនាគទេព និងមានទីតាំង ជាច្រើនទៀតផងដែរ ។
តាមសេចក្ដីរាយការណ៍ដដែលបាន បន្តថា នៅកន្លែងអិុនធើណេតខាងលើមានបង្កប់ល្បែង បៀរ បាការ៉ាត់(ប៉ក់ ៣សន្លឹក)ផងដែរ ។ លោកឧត្តមសេនីយ៍ត្រី សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបមិនអាចសុំការពន្យល់បានទេ នៅរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ដោយទូរស័ព្ទ របស់លោកនៅក្រៅតំបន់សេវា ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋបានរិះគន់ទៅលើសមត្ថកិច្ចពាក់ព័ន្ធខ្លះថា ដោយសារមានករណីល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសល្បែងឆ្នោតមកពីប្រទេសជិតខាងនិងល្បែងបៀ អាប៉ោង បង្កប់ដោយអិុនធើណេតនៅកណ្តាលក្រុងសង្ឃឹមថា អាជ្ញាធរខេត្តមក ពីប្រទេសជិតខាង ពិសេសលោក ឃឹម ប៊ុនសុង អភិបាលខេត្ត និងសមត្ថកិច្ច ចុះត្រួតពិនិត្យនៅទីតាំងខាងលើ តើមានល្បែងដូចព័ត៌មាននិងពលរដ្ឋរាយការណ៍ដែរឬទេ? បញ្ហានេះពលរដ្ឋជឿជាក់ថា អាជ្ញាធរ សមត្ថកិច្ចនឹងចុះបង្ក្រាបល្បែងស៊ីសងទាំងនេះជាក់ជាមិនខាន ។ ពីព្រោះសព្វ ថ្ងៃករណីចោរលួចចោរឆក់កំពុងកកើតឡើងវិញ នៅកណ្តាលក្រុងទេសចរណ៍រំដួល៣ទងមួយនេះដោយសារមានល្បែងគ្រប់ប្រភេទដុះដូចផ្សិតហើយមិនបង្ក្រាបពីសំណាក់ សមត្ថកិច្ចមូលដ្ឋាន ៕
ដោយ៖ ប៊ុន រិទ្ធី