ការកាត់បន្ថយការនាំចូលស្បៀងអាហារពីអឺរ៉ុបទៅកាន់រុស្ស៊ីនិងត្រូវពន្យារពេលរហូតដល់បំណាច់ឆ្នាំ២០១៧ ។ នៅថ្ងៃទី២៩ ខែមិថុនា ប្រធានាធិតីពូទីនបានចុះហត្ថលេខាងលើច្បាប់ទណ្ឌកម្មហាមនាំចូលស្បៀងអាហាពីសហគមន៍អឺរ៉ុបនិងប្រទេសមួយចំនួនដែលជាការឆ្លើយតបទៅនឹងសកម្មភាពដែលអឺរ៉ុបពន្យាពេលដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបន្ថែម ៦ខែទៀត។ ការសម្រេចខាងលើរបស់រុស្ស៊ីបានប្រកាសតាមគេហទំព័ររដ្ឋាភិបាលកាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ។
ចាប់ពីខែស៊ីហា ឆ្នាំ២០១៤ មក រុស្ស៊ីបានអនុម័តដាក់ទណ្ឌកម្មហាមនាំចូលស្បៀងអាហារពីសហគមន៍អឺរ៉ុបពិសេសគឺផលិតផលកសិកម្ម ដែលបានធ្វើឲ្យប្រទេសអឺរ៉ុបមួយចំនួនប្រឈមនិងការធ្លាក់ថ្លៃ បណ្តាលឲ្យមានបាតុកម្មកើតឡើងប្រឆាំងរដ្ឋាភិបាលនិងស្នើរឲ្យរដ្ឋាភិបាលចំណាយប្រាក់ធ្វើឲ្យផលដំណាំកសិកម្មមានតម្លៃថ្លៃ ។ កន្លងមកបារាំងក៏បានធ្វើបាតុកម្មពាក់ព័ន្ធនិងសកម្មភាពខាងលើ ។
នៅក្នុងការដាក់ទណ្ឌកម្មរបស់រុស្ស៊ីក្នុងនោះរុស្ស៊ីបានហាមនាំចូលសាច់គោល សាច់ជ្រូក និងត្រី ទឹកដោះគោល បន្លែផ្លែឈើ ពីប្រទេសអឺរ៉ុបនិងអូស្ត្រាលី កាណាដា អាមេរិក។
តាមការវាយតម្លៃរបស់អ្នកឯកទេសសេដ្ឋកិច្ច ការតប់តរបស់រុស្ស៊ី ធ្វើឲ្យអឺរ៉ុបត្រូវខាតបង់ប្រមាណ ១០០ពាន់លានអឺរ៉ូ ។ ចំណែករុស្ស៊ីវិញក៏ដូចគ្នាដែរត្រូវទទួលរងការខាតបង់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗដោយការដាក់ទណ្ឌកម្មទាំងនោះ៕
ប្រែសម្រួល៖ សាធី