លោកផ្កាយ៣ និងលោកស័ក្តិ១ ជួប​មុខ​គ្នា​ដើម្បី​សម្របសម្រួល និង​យល់ចិត្តក្នុង​ជម្លោះ​ធ្វើចរាចរណ៍

ចែករំលែក៖

ភ្នំពេញ​៖ បន្ទាប់ពីមានវិវាទក្នុងជម្លោះធ្វើចរាចរណ៍តាមផ្លូវសាធារណៈរវាងលោកផ្កាយ៣ និង មន្រី្តនគរបាលចរាចរមានត្រឹមឋានន្តរស័ក្តិ១ ហើយត្រូវបណ្តាញសង្គមហ្វេសប៊ុកបង្ហោះឲ្យ ឃើញរូបភាពមិនប្រក្រតីរវាងអ្នកទាំងពីរ ព្រមទាំងធ្វើឲ្យមានប្រតិកម្មដល់សម្តេចតេជោនាយករដ្ឋមន្រី្ត និងដើម្បីឆ្លើយតប​ការចង់បាន និង​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នោះ។

...

​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​ នគរបាល​ពាក់​ផ្កាយ​៣ គឺ​លោក ម៉ម ស្រ៊ី​ម​វណ្ណា និង​មន្ត្រី​នគរបាល​ចរាចរណ៍​ពាក់ស័ក្តិ​១ លោក សូត្រ កញ្ញា ត្រូវបានលោកស្នងការ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានអញ្ជើញលោកទាំងពីរមក​ជួប​មុខ​គ្នា​ដើម្បី​ធ្វើ​ការសម្របសម្រួលព្រមទាំង​ការស្វែងយល់​ចិត្ត​គ្នា​ទៅវិញទៅមក ក្នុងនាមកងកម្លាំងប្រដាប់អាវុធ​នៅ​អង្គភាព​ផ្សេងគ្នា​។​

​លោក ហេង ចាន់​ធា​រី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​ថា «​ត្រូវ​ហើយ នៅ​ម៉ោង​៤​រសៀល​ថ្ងៃ៣០មិថុនា ​មាន​ការជួបគ្នារ​វាង​ភាគី​ទាំង​២​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសម្របសម្រួល និង​យល់ចិត្ត​គ្នា​លើ​រឿងនេះ​»​។​

លោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ី​ម​វណ្ណា ត្រូវបានដកតំណែងតាមអនុក្រឹត្យលេខ៧២៤ អនក្រ-តត ចុះថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល និង​គ្រោង​បណ្តេញចេញ​ពី​នគរបាល​ជាតិ​ផងដែរ បន្ទាប់ពីមានជម្លោះកើតឡើង។ប៉ុន្តែសម្តេច​តេជោ ហ៊ុន សែន  នៅ​ព្រឹក​ថ្ងៃ​៣០មិថុនា បានសម្រេច​កែតម្រូវ ដោយ​បន្ធូរបន្ថយ​វិធានការ លើ​ឧត្តមសេនីយ៍ ម៉ម ស្រ៊ី​ម​វណ្ណា ត្រឹម​ដក​តួនាទី​ពី​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ឲ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃ ប៉ុន្តែ​រក្សា​ទុក​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ឯក នៃ​នគរបាលជាតិ​តទៅទៀត។ ​

សម្តេចតេជោ​ទទួល​បាន​សារ និង​យោបល់​ជាច្រើន​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន Comments ចូល Page របស់​សម្តេច​ ទាក់ទិនរឿងនេះ។​ ​សម្តេច​តេជោ បាន​បញ្ជាក់ថា នាពេល​ខាងមុខ​ប្រសិន​លោក​ឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ី​ម​វណ្ណា ស្គាល់​កំហុស និង​ធ្វើ​ការកែប្រែ ក្រសួងមហាផ្ទៃ អាច​លើក​សំណើ​តែងតាំង ក្នុង​មុខដំណែង​ណា​មួយ​សមស្រប​។ នេះ​ជា​ឱកាស​សម្រាប់ការកែខ្លួន ក្នុង​ករណី​មិន​កែប្រែ​វិន័យ​នឹង​មាន​បន្តទៀត​ហើយការកែតម្រូវ​លើ​វិធានការ ចំពោះ​លោក​ឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ី​ម​វណ្ណាមាន ដូចខាងក្រោម​៖

១-អនុវត្ត​វិន័យ​ចំពោះ​លោក​ឧត្តមសេនីយ៍ ម៉ម ស្រ៊ី​ម​វណ្ណា ដោយ​ដក​តួនាទី​ពី​អគ្គនាយករង​នៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ប៉ុន្តែ​រក្សា​ទុក​ឋានន្ត​រស័ក្តិជា​ឧត្តមសេនីយឯក នៃ​នគរបាលជាតិ​ដដែល​។ នាពេល​ខាងមុខ​ប្រសិន​លោក ម៉ម ស្រ៊ី​ម​វណ្ណា ស្គាល់​កំហុស​និង​ធ្វើ​ការកែប្រែ ក្រសួងមហាផ្ទៃ អាច​លើក​សំណើ​តែងតាំង​ក្នុង​មុខដំណែង ណា​មួយ​សមស្រប​។ នេះ​ជា​ឱកាស​សំរាប់​ការកែខ្លួន ក្នុងករណី​យ​មិន​កែប្រែ​វិន័យ​នឹង​មាន​បន្តទៀត​។​

២-ស្នងការ​នគរបាល​រាជធានី​ត្រូវ​អប់រំ​មន្ត្រីនគរបាល ដែល​ប្រើ​ពាក្យសំដី​មិន​គប្បី ហើយ​ប្រគល់​ការងារឲ្យ​ធ្វើ​ឡើង​វិញ​។​

៣-ក្រសួង​មហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ធ្វើ​ការអប់រំ​នគរបាល​ចរាចរណ៍ ទូទាំង​ប្រទេស​អំពី​សីល​ធ​ម៌ សុ​ជី​វធ​ម៌ វិន័យ​។​ល​។ ត្រូវ​សុភាពរាបសារ​តែម​ហ្មឺង​ម៉ាត់​ក្នុង​ការអនុវត្ត​ច្បាប់​។​

៤-ខ្ញុំ​នឹង​មាន​ការរីករាយ​ប្រសិន​លោក​ឧត្តមសេនីយ៍ និង​លោក​អនុ​សេនីយ៍​ត្រីបាន​ជួបគ្នា​រាប់អាន​គ្នា​ជំនួស​ឱ្យ​ជម្លោះ​កន្លងមក​។​

៥-អំពាវនាវ​បងប្អូន​ជនរួមជាតិ គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា និង​សូម​ចូលរួម​ផ្តល់​មតិ​លើ​ចំណុច​ខ្វះខាត​ចំពោះ​មន្ត្រី ដែល​អនុវត្ត​ច្បាប់​ប្រព្រិត្ត​មិន​គប្បី ចំពោះ​ប្រជាពលរដ្ឋ​។​

ខ្ញុំ​សង្ឃឹមថា ដំណោះស្រាយ​នេះ​នឹង​ទទួលបាន​ការគាំទ្រ​។ ខ្ញុំ​សម្រាកបាន​ត្រឹម​២​ម៉ោង​ប៉ុណ្ណោះ ដោយសារ​រឿង​មួយ​នេះ​។​

ក្រោយការសម្របសម្រួលនៅចំពោះមុខស្នងការ និងស្នងការរងនគររាជធានី អស់រយៈពេលជាងមួយម៉ោងមកនោះ ឃើញថា​នាយ និងមន្រី្តនគរបាលទាំងពីរមានការ អធ្យាស្រ័យនិងយោគយល់គ្នា មិនបង្កឲ្យមានភាពល្អក់កករនឹងគ្នាព្រមទាំងសន្យាបំពេញភារកិច្ច​តាមមុខព្រួញប្រកបដោយជោគជ័យរៀងៗខ្លួន ។
​សូម​ជម្រាប​ថា ការសម្រេច​ដក​តួនាទី ឧត្តមសេនីយ៍​ផ្កាយ​៣​មួយ​រូប​នោះ ធ្វើឡើង​បន្ទាប់​មន្ដ្រីនគរបាល​ច​រាចរណ៍​ម្នាក់គឺលោកសូត្រ កញ្ញា បាន​សុំ​កិច្ច​អន្ដរាគមន៍​ពី​សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ដោយសារតែ​អង្គភាព​របស់​ខ្លួន​ដក​បញ្ឈ​ជើង ក្រោយពី​មន្ដ្រី​នគរបាល​ចរាចរណ៍​រូបនេះ បាន​ផាកពិន័យ​រថយន្ដ ដែល​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា ប៉ះ​ចំ​រថយន្ដ​លោក​ឧត្តមសេនីយ៍​ឯក​ម្នាក់នេះតែម្តង៕

WWW1

ដោយ៖ ប្រាថ្នា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print