ពិធីប្រកាសសុពលភាព ដាក់ឱ្យដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូងនិងប្រកាសតែងតាំងចូលកាន់ ដំណែង ប្រធានសាលាដំបូងនិងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ

ចែករំលែក៖

ពិធីនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី28 កក្កដា ឆ្នាំ2015 នៅទីតាំងសាលាខេត្តត្បូងឃ្មុំក្រោមអធិបតីភាពឯកឧត្ដម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នាឱកាសនោះដែរ លោក ជុំ ស ប្រធានសាលាដំបូងខេត្តនិងលោកឃាង សុភក្ដិព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តត្បូងឃ្មុំដែលទើបប្រកាសតែងតាំងបានឡើងប្តេជ្ញា ចិត្ត ស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រលោកហៀង សុភក្ត្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្តត្បូងឃ្មុំបាឡើងប្តេជ្ញា ចិត្តត្រូវគោរពនិងអនុវត្ត យ៉ាងម៉ើង ម៉ាត់នូវរដ្ឋធម្មនុញ្ញ និងបទដ្ឋានច្បាប់ជាធរមានធានាឱ្យបាននូវការគោរពសិទ្ធិមនុស្ស ពង្រឹង និងអភិវឌ្ឍ វិស័យ យុត្តាធិការតាមរយៈការផ្តល់ សេចក្ដីសម្រេច ដែលមានភាពយុត្តិធម៌សម្រាប់គូវិវាទដោយធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវា យុត្តិធម៌ប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័សជៀសវាងការផ្តល់ យុត្តិធម៌យឺតយ៉ាវដោះស្រាយរឿងក្តី​ ជូនប្រជាពលរដ្ឋឱ្យបានលឿនមានប្រសិទ្ធភាព ប្រកបដោយយុត្តិធម៌ដោយឈរលើគោលការណ៍ បម្រើសាធារណៈជាធំ ចូលរួមកាត់បន្ថយអំពើពុករលួយផ្សេងៗនៅ ក្នុងប្រព័ន្ធដើម្បីផ្តល់ សេវា យុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានជាអតិបរមា ។

ឆ្លៀតក្នុងឱកាល នោះ ដែរ លោក ប្រាជ្ញ​ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ ក៏ដូចជាលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍សំណេះសំណាល និងផ្តាំ ផ្ញើដល់ លោកប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាខេត្តត្បូងឃ្មុំ ព្រមទាំងអង្គចៅក្រម សាលាដំបូងដែលទើបប្រកាសតែងតាំង ត្រូវខិតខំបំពេញភារកិច្ចឱ្យបានម៉ើង ម៉ាត់ ប្រកាន់ខ្ជាប់នូវមនសិការ ក្រមសីលធម៌ វិជ្ជាជីវៈ សម្បជញ្ញៈជំរុញលើក កំពស់ ស្មារតីទទួលខុសត្រូវ ដើម្បី បម្រើនិងដោះស្រាយ រឿងក្តី ជូនប្រជាពលរដ្ឋឱ្យមាន ទំនុកចិត្ត និងភាពកក់ក្តៅជាទី​ បំផុត។

  

  

  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print