របាយការណ៍របស់រដ្ឋាភិបាលនៅភាគខាងកើតប្រទេសលីប៊ី បាននិយាយថា មនុស្សជាង ពាន់នាក់ស្លាប់ និងប្រហែល ៦ពាន់នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីការវាយប្រហារដោយព្យុះ Daniel បានបណ្តាលឱ្យមានទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកនៅភាគឦសានរបស់ប្រទេសជាមួយនឹងទំនប់ពីរបានបាក់។
មនុស្សរាប់ពាន់នាក់ត្រូវបានគេនិយាយថាបានស្លាប់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលមកពីព្យុះ Daniel បង្កឲ្យមានទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកនៅភាគឦសានប្រទេសលីប៊ី ជាពិសេសទីក្រុងឆ្នេរសមុទ្រ Derna ដែលដាច់ស្រយាលទាំងស្រុងបន្ទាប់ពីទំនប់ពីរនៅទីនោះបានបាក់។
កាលពីថ្ងៃទី 11 ខែកញ្ញា ប្រមុខរដ្ឋាភិបាលនៅភាគខាងកើតប្រទេសលីប៊ី លោក Osama Hamad ដែលត្រូវបានតែងតាំងដោយរដ្ឋសភាបានពណ៌នាស្ថានការណ៍ថាជា “មហន្តរាយ និងមិនធ្លាប់មានពីមុនមក” ដោយនិយាយថា តំបន់លំនៅដ្ឋានជាច្រើនដែលមានប្រជាជនរាប់ពាន់នាក់ត្រូវបានជន់លិចទៅ ដោយទឹកជំនន់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យកងទ័ពជាតិលីប៊ី (LNA) នៅភាគបូព៌ា លោក Ahmed Mismari បាននិយាយថា នៅក្នុងទីក្រុង Derna តែឯងចំនួនអ្នកស្លាប់លើសពី ២,០០០នាក់ ហើយប្រហែល ៥,០០០ ទៅ ៦,០០០នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីទំនប់ទឹកពីរក្នុងតំបន់បានបាក់។ ដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗដែលមិនធ្លាប់មានពីមុនមក។
“ជាលទ្ធផល ស្ពានបីត្រូវបានបំផ្លាញ។ លោក Mismari បាននិយាយថា ទឹកដែលហៀរហូរបានបោកបក់យកតំបន់លំនៅដ្ឋានទាំងមូលចូលទៅក្នុងសមុទ្រ” លោក Mismari បាននិយាយថា ទឹកជំនន់បានប៉ះពាល់ដល់ទីក្រុងជាច្រើន រួមមាន Al-Bayda, Al-Marj, Tobruk, Takenis, Al-Bayada និង Battah ក៏ដូចជាភាគខាងកើត៕
រូបថត: Getty