កម្លាំងនគរបាលស្រុករលាប្អៀរ​ និងស្រុកជលគិរីសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បន្តចុះបង្ក្រាបបទល្មើសនេសាទ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ នៅរសៀល​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុករលាប្អៀរ​ និងស្រុកជលគិរីសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បន្តចុះបង្ក្រាបបទល្មើសនេសាទ​ ជាក់ស្ដែង​ដកហូត​និងរឹបអូសបាន​របាំងសាច់អួន, លបលូ,បង្គោល​ រួចយកមកបំផ្លាញចោលនៅនឹងកន្លែង។

ជាក់ស្ដែង​កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក កាលពីម្សិលមិញនេះ​ បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុច ភូមិកំពង់រាំង និងភូមិកោះកែវ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ចែម ភក្តី អភិបាលរងស្រុករលាប្អៀរ កម្លាំង ចំនួន ១៨នាក់ មធ្យោបាយប្រើប្រាស់កាណូត ០៣គ្រឿង។

ជាលទ្ធផលចុះបង្ក្រាប​ និងកាប់បំផ្លាញរុះរើចោលរបាំងសាច់អួន ចំនួន១៤កន្លែង ប្រវែង១០០០ម៉ែត្រ , លបលូចំនួន ១៤ លប,បង្គោលចំនួន ២៨០ដើម,លែងកូនត្រីចម្រុះចំនួន៣៥ គីឡូក្រាមចូលក្នុងបឹងវិញ។ សម្ភារៈខាងលើបានបំផ្លាញចោលនៅនឹងកន្លែង។

ជាមួយគ្នានោះ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះល្បាតនិងបង្ក្រាបបទល្មើសនេសាទ នៅចំណុចបាញ់លះ និងចុងព្រែកយួន ស្ថិតនៅក្នុងភូមិសាស្ត្រភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក មុត ម៉េង អភិបាលរងស្រុកជលគិរី កម្លាំងសរុបចំនួន ១៧នាក់ មធ្យោបាយបាឡាស្មាច់ ៥គ្រឿង ។

...

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល៖ រុះរើរបាំងស្បៃមុងបាន ចំនួន១០កន្លែង ប្រវែង ២៥០ម៉ែត្រ, លបលូស្បៃមុងបានចំនួន ១០លប,បង្គោលចំនួន ៧០ដើម,ចាក់លែងកូនត្រីចម្រុះចូលទន្លេវិញចំនួន ៥០គីឡូក្រាម។សម្ភារៈខាងលេីត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែងផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print