អ្នកនាំពាក្យនាយករដ្ឋមន្រ្ដីកម្ពុជា៖ ទសន្សកិច្ចសម្ដេចធិបតី​ហ៊ុន​ ម៉ាណែត​ ទៅកាន់ប្រទេសចិន ដើម្បីពង្រឹងបន្ថែមទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនាយករដ្ឋមន្រ្ដីនៃកម្ពុជា ​លោក មាស សុភ័ណ្ឌ បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ​នៅទីក្រុងប៉េកាំង និងចូលរួមពិព័រណ៍អាស៊ាន-ចិនលើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពូនជ្រុំ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក មាស សុភ័ណ្ឌ បន្តថា ទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី នៅ​សាធារណរដ្ឋប្រជាមានិតចិននេះ ​គឺតបតាមការអញ្ជើញរបស់ លោក លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកអ្នកនាំពាក្យ​ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពូនជ្រុំ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​ដែលបានកសាងឡើងដោយ​ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិន ហើយត្រូវបានពូនជ្រុំជាបន្តបន្ទាប់ដោយ​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ និងជាអតីតនាយករដ្ឋមន្ត្រី និងត្រូវបានបន្តពូនជ្រុំ​បន្ថែមទៀត​មកដល់សព្វថ្ងៃនេះ​ ដើម្បីផលប្រយោជន៍​ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

លោក​ មាស​ សោភ័ណ្ឌ​ បានបញ្ជាក់បន្ថែមថា ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនេះ ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួប​សម្តែង ការគួរសម​ដោយឡែកពីគា្នជាមួយ​ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាមានិត ចិននិងលោក ចាវ ឡីជី ប្រធានសភាតំណាងប្រជាជនចិន។

ក្នុងនោះកិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើ ​ប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍​វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញ​បន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅ​យុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិដែលផ្តល់​ផលប្រយោជន៍រួម។

...

លោកបន្តថា សម្ដេចធិបតី ហ៊ុន ម៉ាណែត​ នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង អំពីកិច្ច​សហប្រតិបត្តិការទ្វេភាគី ​និងពហុភាគីរវាងប្រទេសទាំងពីរ។​នាយករដ្ឋមន្ត្រីទាំងពីរក៏នឹងអញ្ជើញធ្វើ ជាអធិបតីក្នុង​ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ​មួយចំនួនផងដែរ។ ​បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូល​រួមពិព័រណ៍​ អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាន​ នឹងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print