ប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា ជាលើកទីមួយបានចូលរួមឃោសនាបោះឆ្នោតជាមួយលោកស្រី ហ៊ីលឡារីគ្លីនតុន នៅសប្តាហ៍ក្រោយដើម្បីស្វែងរកការគាំទ្រដល់បេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ។
តាមការប្រកាសរបស់ប្រធានាធិបតី អូបាម៉ា នេះជាលើកទីមួយហើយដែលលោកចូលរួមឃោសនាបោះឆ្នោត ជាមួយលោកស្រី ហ៊ីលឡារីគ្លីនតុន ក្រោយពេលលោកបានគាំទ្រលោកស្រីឲ្យដំណាងដល់គណបក្សប្រជែងចូលកាន់សតវិមានជំនួសលោក អូបាម៉ា នៅខែវិច្ឆិកា ខាងមុខ។
គណកម្មការឃោសនាបោះឆ្នោតរបស់លោកស្រី ហ៊ីលឡារីគ្លីនតុន បានឲ្យដឹងថា លោក អូបាម៉ា និងអតីតរដ្ឋមន្ត្រីការបរទេស និងបង្ហាញវត្តមាននៅក្នុងការឃោសនាដំបូងបង្អស់នៅក្នុងទីក្រុង Charlotte រដ្ឋ Carolina នាថ្ងៃទី៥ ខែកក្កដា ក្រោយពេលលោកស្រីទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ក្លាយជាតំណាងឲ្យបក្សក្នុងការបោះឆ្នោតប្រធានាធិបតី។
នៅទីនោះលោកស្រី គ្លីនតុន និងថ្លែងសន្តរកថា ទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនក្នុងនោះមានការសមគ្គី ដើម្បីធ្វើឲ្យទឹកដីអាមេរិកកាន់តែខ្លាំងក្លាជាងមុន។ តាមអ្នកវិភាគទីក្រុង Carolina គឺជាទៅតាំងដែលសម្រេចដល់ការបោះឆ្នោតអាមេរិកនៅខែវិច្ឆិកា ខាងមុខ។
ក្នុងពេលជាមួយគ្នានោះគណបក្សសាធារណរដ្ឋនៅបង្ហាញការព្រួយបារម្ភចំពោះបេក្ខភាពតែមួយគត់របស់គណបក្ស គឺលោក ដូណាល់ត្រាំ ដែលរងការរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន។ ក៏ដូចជាការិយាល័យពាណិជ្ជកម្មអាមេរិក USCC បានថ្កោលទោសដល់កម្មវិធីឃោសនារបស់លោក ដូណាល់ត្រាំ ។ កន្លងមក USCC បានថ្កោលទៅទៅលើទស្សនប្រឆាំងនិងគោលនយោបាយសេរីរបស់លោក ត្រាំ ដោយចាត់ទុកថា ទាំងនោះជាគោលនយោបាយដែលបង្ករគ្រោះថ្នាក់ដល់ទឹកដីអាមេរិក។ ប៉ុន្តែនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅ Bangor លោក ត្រាំ បានបញ្ចាក់ថា ការដែល USCC ចាត់ទុកកម្មវិធីប្រគួតប្រជែងរបស់លោក អាចបង្ករឲ្យមានសង្គ្រាមពាណិជ្ជកម្មគឺជារឿងមិនពិត ។
នៅក្នុងការស្ទង់មតិពីរផ្សេងគ្នានៅទូទាំងសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍កន្លងមកបង្ហាញឲ្យឃើញថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី ហ៊ីលឡារីគ្លិនតុន មានប្រៀបទៅលើមហាសេដ្ឋី ដូណាល់ត្រាំ នៅក្នុងការប្រជែងចូលកាន់ដំណែងនៅសេតវិមាន។
តាមលទ្ធផលស្តងមតិរបស់បណ្តាញព័ត៌មាន Washington Post /ABC news បានប្រកាសកាលពីថ្ងៃទី២៧ ខែមិថុនា ថា លោកស្រី គ្លីនតុន ទទួលបានការគាំទ្រច្រើនជាងលោក ត្រាំ រហូតដល់ទៅ ១២ភាករយ គឺ៥១ភាគរយ ចំណែកលោកត្រាំវិញមានតែ ៣៩ភាគរយប៉ុណ្ណោះ។ ដោយឡែកការស្តង់មតិរបស់បណ្តាញព័ត៌មាន Wall Street Journal/NBCnews poll បង្ហាញឲ្យឃើញថា លោកស្រី គ្លីនតុន ទទួលបានការគាំទ្រ៤៦ភាករយ និងលោកត្រាំទទួលបាន ៤១ភាគរយ។
បើទោះបីគម្លាតរវាងបេក្ខភាពទាំងពីរនៅមានការខុសគ្នាក្នុងការស្តង់មតិទាំងពីរខាងលើ បង្ហាញឲ្យឃើញថា លោកត្រាំ កំពុងតែជួបផលលំបាកយ៉ាងខ្លាំងនៅក្នុងការយកឈ្នះលោកស្រី ហ៊ីលឡារីគ្លីនតុន ដែលមានបទពិសោធនៅក្នុងការដឹកនាំអាមេរិក។ មួយវិញទៀតលោកត្រាំ បានថ្លែងសន្តរកថា ដែលប៉ះពាល់ដល់ជាតិសាស្ត្រនិងជនអន្តោបវេសនៅអាមេរិក ទាំងនោះហើយជាដើមហេតុអាចធ្វើឲ្យលោកបរាជ័យនៅក្នុងការបោះឆ្នោតខាងមុខ។
នៅក្នុងគម្លាត១២ភាគរយរបស់ Washington Post /ABC news បង្ហាញឲ្យឃើញថា លោកត្រាំ ពិតជាជួបផលលំបាកយ៉ាងខ្លាំង ចំណែកកម្លាត៥ភាគរយរបស់ Wall Street Journal/NBCnews pol បង្ហាញថា លោកត្រាំ អាចនៅប្រគួតប្រជែងបានជាមួយលោកស្រី ហ៊ីលឡារីគ្លីនតុន។
តាមការស្តង់មតិលោកស្រី គ្លីនតុន ទទួលបានការគាំទ្រពីជនជាតិភាគតិចនៅអាមេរិក ដោយក្នុងនោះមានរហូតដល់ទៅ ៨៧ភាគរយបានគាំទ្រលោកស្រី ចំណែកលោកត្រាំ វិញមានតែ៥ភាគរយប៉ុណ្ណោះ។ ចំណែកជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកវិញមាន ៦៩ភាករយគាំទ្រលោកស្រី គ្លីនតុន និង ២២ភាគរយគាំទ្រលោកត្រាំ ។
មិនមែនតែលោកស្រី គ្លីនតុន ទទួលបានការគាំទ្រច្រើនទាំងអស់នោះឡើយ នៅក្នុងសហគមន៍ជនជាតិអាមេរិកស្បែកសរ បានគាំទ្រលោកត្រាំ ភាគច្រើន ក្នុងនោះមាន ៤៩ភាគរយ ចំណែលលោកស្រីគ្លីនតុនវិញទទួលបានតែ៣៧ភាគរយ ៕
ប្រែសម្រួល៖ សាធី