មេដឹកនាំគណបក្សប្រឆាំងម៉ាឡេស៊ីត្រូវបានចាប់ខ្លួន

ចែករំលែក៖

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា គណកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី​ MACC បានប្រកាសថា​ បានចាប់ខ្លួនលោក  Lim Guan Eng មេដឹកនាំគណបក្សកាលពីថ្ងៃទី​២៩ ខែមិថុនា​ ដោយសារតែលោកបានប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីប្រព្រឹត្តអំពើពុករលួយ។

...

លោក​ Lim Guan Eng បានចាប់ខ្លួននៅក្នុងការិយាល័យរបស់លោកក្នុងរដ្ឋ ​Penang ។ លោកក៏ជាអភិបាលរដ្ឋ​Penang  និងជាអគ្គលេខាធិការបក្ស សកម្មភាពដើម្បីប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំង។

ទោសកំហុសពិតប្រាកដរបស់លោក​ Lim Guan Eng មិនទាន់បាន MACC ប្រកាសឲ្យដឹងនៅឡើយ។ ប៉ុន្តែ ការស្រាវជ្រាវពីសកម្មភាពពុករលួយរបស់លោកត្រូវបានធ្វើឡើងតាំងពីខែមីនា ឆ្នាំ​២០១៦ មកម៉្លោះ។ លោកទទួលរងការចោទប្រកាន់ថា បានប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងការទិញផ្ទះមានកម្ពស់ពីរជាន់នៅ ​Penang ក្នុងតម្លៃទាបជាងតម្លៃទីផ្សាកាលពីខែកក្កដា ឆ្នាំ​២០១៥។

ពាក់ព័ន្ធនិងការចាប់ខ្លួនលោក​ Lim Guan Eng សារព័ត៌មាន​ AP បានផ្សាយថា ឪពុករបស់លោក​គឺលោក​ Lim Kit Siang កាលពីថ្ងៃទី​៣០ ខែមិថុនា ឲ្យដឹងថា​ Lim Quan Eng ត្រូវបានចោទប្រកាន់ទោសពីការប្រើប្រាស់អំណាចក្នុងការទិញផ្ទះបន្តាប់ពីបានចុះហត្ថលេខាប្តូរដីពីកសិកម្មទៅជាដីឧស្សាហកម្មសម្រាប់លក់ឲ្យក្រុមហ៊ុនអចលនទ្រព្យ។

សារព័ត៌មាន ​AP បានផ្សាយថា លោក​ Lim Guan Eng ធ្លាប់រិះគន់យ៉ាងខ្លាំងដល់ការចាយប្រាក់ខ្ចះខ្ចាយរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោក ​Najib Razak  ប៉ុន្តែរូបលោកបែជាជាប់ពាក់ព័ន្ធនិងអំពើពុករលួយទៅវិញ។ ការដែលលោកត្រូវបានចាប់ខ្លួនគឺជារឿងមិនល្អឡើយសម្រាប់គណបក្សប្រឆាំងអាចធ្វើឲ្យគណបក្សនេះចុះខ្សោយ៕

malaysia_1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print