សមត្ថកិច្ចប្រើវិធានការក្តៅលើ រថយន្តសាំយ៉ុងដឹកឈើខុសលក្ខណៈ បច្ចេកទេសងាយបង្កគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តក្រចេះ៖ កម្លាំងនគរបាលចរាចរ ខេត្តក្រចេះ ដោយមានការសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តដឹក នាំដោយលោកឧត្តមសេនីយ៍ត្រី ហន ប៉ូច ស្នងការរងនគរបាលខេត្តទទួលបន្ទុក សណ្តាប់ធ្នាប់និងចរាចរណ៍បានប្រើវិធានការ ក្តៅទៅលើ ក្រុមរថយន្តសាំយ៉ុងដែលមានដឹកឈើខុសលក្ខណៈបច្ចេកទេស ហើយ បើកបរលើសល្បឿនកំណត់ដែលងាយ នឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ។

...

ចំណែកពលរដ្ឋបានសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ច ដោយពួកគាត់បាន លើកឡើងថា កន្លងមកក្រុមរថយន្តទាំងនេះគឺបើកពាសពេញផ្លូវ និងបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ដល់ពលរដ្ឋ ។

យុទ្ធនាការរបស់កម្លាំងនគរបាលខេត្ត បានធ្វើឡើងពេញមួយថ្ងៃទី៣០ខែមិថុនា ក្នុងនោះសមត្ថកិច្ចបានស្ចាក់ចាប់រថយន្តសាំយ៉ុងដែលមានផ្ទុកឈើអារខុសលក្ខណៈបច្ចេកទេសបានចំនួន១២គ្រឿង និងបាននាំទៅរក្សាទុកនៅស្ថានីយបណ្តុះកូនឈើខ្សារ ដើម្បីមានចំណាត់ការ ។

ពលរដ្ឋរស់នៅក្រុងក្រចេះ លោក មករា បាននិយាយថា លោកសាទរចំពោះចំណាត់ការរបស់អាជ្ញាធរខេត្តលើការបង្ក្រាបក្រុម រថយន្តសាំយ៉ុង ដែលមានផ្ទុកឈើវែងៗ ហើយក្រុមរថយន្តទាំងនេះបានបើកបរ ពាសពេញផ្លូវ និងតែងបង្កគ្រោះថ្នាក់ចរា ចរណ៍ជាញឹកញាប់ដល់ពលរដ្ឋអ្នកធ្វើ ដំណើរតាមដងផ្លូវ ។ លោកបន្តថា បើមាន ក្រុមរថយន្តទាំងនេះបើកលើ ដងផ្លូវហើយនោះអ្នកធ្វើដំណើរតែងជៀសស្ទើរធ្លាក់ ចេញពីផ្លូវដោយខ្លាចក្រុមរថយន្តនេះបុក ឬកៀរបង្កជាគ្រោះដល់អាយុជីវិត ។

លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច ស្នងការ រងនគរបាលខេត្តទទួលបន្ទុកសណ្តាប់ធ្នាប់និងចរាចរណ៍បានឱ្យដឹងថា ជាមួយនឹងការចុះបង្ក្រាបរថយន្តដឹកឈើខុសលក្ខណៈ បច្ចេកទេសនេះសមត្ថកិច្ចចាប់បានចំនួន ១២គ្រឿងនិងបាននាំយកទៅរក្សាទុកនៅស្ថានីយបណ្តុះកូនឈើខ្សារ ។

លោកថា កន្លងទៅកម្លាំងនគរបាល ចរាចរដែលឈរជើងនៅតាមគោលដៅ ខេត្ត និងស្រុកបានអបរំណែនាំដល់ក្រុម រថយន្តសាំយ៉ុងទាំងនេះជាច្រើនលើកមកហើយដែរ ។ មិនតែប៉ុណ្ណោះកម្លាំងនគរបាល ក៏បានអបរំណែនាំឱ្យបញ្ឈប់ការដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស តែក្រុមរថយន្តទាំងនេះមិនបានធ្វើតាមការណែនាំរបស់ អាជ្ញាធរមានសមត្ថកិច្ចទេគឺ នៅបន្តសកម្ម ភាពដឹកជញ្ជូនដដែលទើបកម្លាំងសមត្ថកិច្ចចេញវិធានការបង្ក្រាបតែម្តង ៕

IMG_2490

IMG_2491

IMG_2499

ដោយ៖ កោះទ្រុង

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print