ភ្នំពេញ : អ្វីទៅជា «ចំណុចបមាណីអ៉ីនធឺណិត ឬ Internet Exchange Point – IXP » ? នេះជាការលើកឡើង របស់លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា , ចំណុចបមាណីអ៉ីនធឺណិត (IXP) គឺជាទីតាំងរូបសាស្រ្ត ដែលតាមរយៈហ្នឹង បណ្តាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធអ៉ីនធឺណិត ដូចជា អ្នកផ្តល់សេវាអ៉ីនធឺណិត (ISP) និងបណ្តាប្រតិបត្តិករផ្តល់មាតិការ (CDNs) តភ្ជាប់ជាមួយគ្នា។
ទីតាំងទាំងនោះ មានវត្តមាននៅលើផ្នែកជាយខាងចុងនៃបណ្តាញខុសៗគ្នា និងអនុញ្ញាតឲ្យអ្នកផ្តល់សេវាបណ្តាញ បានស៊ែរចែករំលែកបណ្តាញឆ្លងកាត់ (Transit) ក្រៅពីបណ្តាញកម្មសិទ្ធិរបស់ពួកគេ។
បមាណីអ៉ីនធឺណិត ឬ (An Internet Exchange) អនុញ្ញាតឲ្យបណ្តាអ្នកផ្តល់សេវាអ៉ីនអឺណិត បណ្តាបណ្តាញផ្តល់មាតិការ និងអ្នកផ្តល់បណ្តាញដទៃទៀត ប្តូរចរន្តត្រាហ្វិកអ៉ីនធឺណិតជាមួយគ្នាទៅវិញទៅមក បែបគិតតម្លៃផ្អែកលើឯករាជ្យភាព៕
ដោយ : សិលា