ការនាំចេញរបស់កូរ៉េខាងត្បូងធ្លាក់ចុះ២,៧ភាគរយក្នុងខែមិថុនានេះ

ចែករំលែក៖

ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានឱ្យ ដឹងថា ការនាំចេញរបស់កូរ៉េខាងត្បូងធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល១៨ខែដល់ខែមិថុនានេះពោលគឺធ្លាក់ចុះ២,៧ភាគរយដល់ចំនួន៤៥,៣ពាន់លានដុល្លារសហរដ្ឋអាមេរិកបើធៀបនឹងឆ្នាំមុន។

...

ក្រសួងនេះបានបន្ថែមទៀតថា អត្រានៃការធ្លាក់ចុះនេះគឺជាអត្រាទាបជាងគេ​បំផុតក្នុងឆ្នាំនេះ។ អត្រានេះធ្លាក់ចុះពីអត្រា ៦ភាគរយកាលពីខែមុន ហើយក៏ជាអត្រាទាបជាងគេចាប់តាំងពីខែមិថុនាកាលពីឆ្នាំមុន។

ការនាំចូលបានបន្តធ្លាក់ចុះក្នុងកម្រិតដ៏លឿនពោលគឺធ្លាក់ចុះ៨ភាគរយបើធៀបនឹងឆ្នាំមុនដល់ចំនួន៣៣,៦៦ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងខែមិថុនានេះ។

អតិរិពាណិជ្ជកម្មបានឈានដល់១១,៦៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងចំណោមការនាំចេញ មានតែការនាំចេញកប៉ាល់ទេដែលកើនឡើង។ ឧស្សាហ កម្មផលិតកប៉ាល់របស់ប្រទេសនេះធ្លាប់រងគ្រោះដោយខាតបង់យ៉ាងខ្លាំងកាលពីពេលមុន។

ការនាំចេញកប៉ាល់បានកើនឡើង២៩,៦ភាគរយនៅក្នុងខែមិថុនាបើធៀបនឹងខែ​ឧសភាមានតែ ១៦,៧ភាគរយប៉ុណ្ណោះ។

ការនាំចេញបន្ទះអង្គចងចាំរបស់កុំព្យូទ័រ បានបន្តធ្លាក់ចុះបើធៀបនឹងឆ្នាំមុនពោលគឺធ្លាក់ចុះ០,៤ភាគរយបើធៀបនឹងឆ្នាំមុន ប៉ុន្តែជាអត្រាដែលធ្លាក់ចុះបន្តិចបន្តួច​ប៉ុណ្ណោះ។

ឧស្សាហកម្មរថយន្តក៏ត្រូវបានគេមើលឃើញថា ការលក់រថយន្តនៅបរទេសក៏ធ្លាក់ ចុះដែរពោលធ្លាក់ចុះ១២,៣ភាគរយក្នុងខែមិថុនានេះ។

នៅក្នុងតំបន់ការនាំចេញទៅកាន់ប្រទេសចិនដែលជាទិសដៅនាំចេញដ៏ធំបំផុតរបស់ កូរ៉េនោះបានធ្លាក់ចុះ៩,៤ភាគរយបើធៀបនឹងឆ្នាំមុន ហើយបានបន្តខាតបង់ចាប់តាំងពីដើមឆ្នាំនេះ។

ការនាំចេញទៅកាន់សហរដ្ឋអាមេរិកធ្លាក់ចុះ៧ភាគរយ ខណៈដែលនាំចេញទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ១៦,៣​ភាគរយ៕

e-commerce-south-korea

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print