លោក ប៉ា សុជាតិវង្ស ៖ សម្ពោធ​ដាក់ឲ្យប្រើប្រាស់សមិទ្ធ​ផល​នានា​ សម្រាប់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា នៅវត្ដតំាងរនាម ខណ្ឌដង្កោ 

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានចូលរួម​សម្ភោធ ដាក់ឲ្យប្រើប្រាស់សមិទ្ធ​ផល​នានា ​វត្តតំាងរនាម ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ដើម្បីចូលរួមចំណែកបម្រើឲ្យវិស័យ ព្រះពុទ្ធសាសនា ដោយចំណាយថវិកា ដែលបានមកពីការចូលរួម ​សប្បុរសជន ពុទ្ធបរិស័ទជិត ឆ្ងាយអស់ ចំនួន៣០៥៨៤០ដុល្លារអាមេរិក កាលពីថ្ងៃទី០២ កក្កដា ឆ្នំា២០១៦ ។

...

សមិទ្ធផលនានា ដែលកើត ឡើងពីសទ្ធាជ្រះផ្លា ចូលរួមពីពុទ្ធបរិស័ទ នៅវត្ដតំាងរនាម នេះ រួមមាន ក្លោង​ទ្វា,របង,កុដិ,សាលាឆន័, រូបសំណាក់សត្វឆ្នំាទំាង១២ , បង្គោលភ្លើង , អណ្ដូងទឹកស្អាត និងផ្លូវចាក់​បេតុងក្នុងទីធ្លា វត្ដជាដើម។

លោក ប៉ា សុជាតិវង្ស  បានបញ្ជាក់​ថា ៖ ​រាល់​សមិទ្ធផល​ទាំង​អស់​នេះ គឺ​សម្រាប់​បម្រើ​ឲ្យដល់​សេច​ក្តី​ត្រូវ​ការ​របស់​បង​ប្អូន ដែលកាន់ព្រះពុទ្ធសាសនា សម្រាប់គោរព្ធប្រតិបត្ដិ តាមជំនឿ និងទំនាមទម្លាប់ ​ទាំង​អស់​គ្នា ដូច្នេះហើយ​សុំ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋទាំង​អស់​មេត្តា​ចូល​រួម​ជួយ​ថែ​រក្សា​សមិទ្ធ​ផល​ទាំង​អស់​នេះ ជា​ពិសេសជួយ​ថែ​រក្សា​ឲ្យ​បាន​នូវ ស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ​ ដែល​ខិត​ខំ​កសាង​ឡើង​ដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ព្រោះ​បើ​គ្មាន​សន្តិ​ភាព ក៏​មិន​មាន​ការ​អភិវឌ្ឍនោះដែរ  ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖  ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប្រសិន​បើសាសនាលិចលុង ការដឹកនាំប្រទេសជាតិក៏មិនអាចទៅរួចដែរ។ សាសនាមាន​ការរីក​ចម្រើនប្រទេស ជាតិក៏មានការរីកចម្រើនតាមនោះដែរ កត្ដាទាំងអស់នេះវាអាស្រ័យទៅលើ​ពុទ្ធបរិស័ទមានជីវភាពធូរធារផងដែរ។ សមិទ្ធផលនានា ដែលបានកើតមា​ន ឡើង​នៅទីអារាម ​នៃ​វត្ដតំាងរនាមនេះ ក៏អាស្រ័យដោយមានការឯក​ភាពចូលរួមពីព្រះសង្ឃបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ដគោរពស្រលាញ់វិស័យព្រះ​សាសនា ទើបសមិទ្ធផលនានាត្រូវបានក៏កើតឡើងយ៉ាងច្រើននៅទីនេះ ទុកសម្រាប់ឲ្យកូន​ចៅជំនាន់​ក្រោយៗ គោរព​​ប្រតិបត្ដិបូរជា តាមប្រពៃណីដ៏ផូរផង់របស់យើង ។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌ​ដង្កោ បាន​បញ្ជាក់ថា៖  វត្ត​តំាងរនាមនេះ កាលដើមឡើយ ជាទី​ទំនាប​ដុះ​ព្រៃរបោះ មាន​អូរ​ថ្លុក​តូចធំ និង​មាន​ស្រះ​មួយ​យ៉ាង​ធំ សម្បូរ​ដោយ​កំប្លោក និង​ចក ដែល​មាន​ទឹក​ខួប​ប្រាំងខួបវស្សា  ។ ដោយ​ពិនិត្យ​លើ​ទិដ្ឋ​ភាព​ជាក់ស្តែងបែបនេះ គឺមាន​ភាពស្មុគស្មាញ មិន​សាកសម ជាកន្លែង​សម្រាប់ ​ពុទ្ធបរិស័ទ មកគោរព្ធបូជា តាមប្រពៃណីសាសនា ទើបពុទ្ធបរិស័ទ ចំណុះ​ជើង​​វត្ដនាំគ្នាចូល​រួមក​សាង​ នៅ​តំបន់​នេះ ដោយ​ប្រមូលផ្តុំ​កម្លាំង និង​សទ្ធា​ជ្រះថ្លា​រៀងៗខ្លួន ហើយ​ពុះពារ​គ្រប់ការ​លំបាក ប្រែ​ក្លាយ​ទីនេះ ឲ្យទៅជា​វត្ត​មួយសាកសម ជាកន្លែងគោរពបូជា  ដែល​មកដល់ពេល​នេះមាន​អាយុកាល៤០៨ឆ្នាំហើយ ​។

ក្នុងឱកាសនោះដែរលោក ប៉ា សុជាតិវង្ស ក៏បាននាំយកបច្ច័យ ​ចំនួន៥៧០០ដុល្លារ អាមេរិក ប្រគេណ​ព្រះសង្ឃឆ្លើយតបតាមសំណើ របស់គណៈកម្មាធិការវត្ដតំាងរនាម ដើម្បីយកមកសងថ្លៃ ជាង និងសងថ្លៃ គ្រឿងសំណង់ ដែលនៅជំពាក់គេ និងនំាយកថវិកាចំនួន២លានរៀលជូនសាលាអនុវិទ្យាតំាងរនាម​ ដើម្បី​យកទៅទិញសម្ភារការិយាល័យដាក់សាលាផងដែរ  ៕.

image9

image10

image2

image7

image6

image4

image5

image3

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print