ភ្នំពេញ៖ ដោយអនុវត្តន៍ និងទទួលបាននូវបទបញ្ជាណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយឡែកនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានកោះប្រជុំជួរមន្ត្រីនគរបាលចរាចរណ៍ខណ្ឌ ដើម្បីធ្វើការណែនាំផ្សព្វ ផ្សាយអនុក្រឹត្យលេខ៣៩។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ខណ្ឌត្រូវគោរពវិ័ន័យកងកម្លាំងឲ្យបានខ្ជាប់ខ្ជួន ក្រម សិលធម៏ គុណធម៌ មិនត្រូវពួនលាក់ខ្លួនក្រោមដើម ឈើ ឬកន្លែងផ្សេងៗជាដាច់ខាត។ ត្រូវឈរគោរពប្រជាពលរដ្ឋ អ្នកបើកបរ បើក្នុងករណីខ្វះចន្លោះប្រហោងចំណុចណាត្រូវណែនាំប្រកបដោយសម្តីវាចាទន់ភ្លន់ តែម៉ឺងម៉ាត់។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា ក៏បានដាក់បទបញ្ជាថា រាល់ពេលចុះអនុវត្តច្បាប់ចរាចរណ៍នៅតាមបណ្តា គោលដៅ ត្រូវប្រជុំជួរជាមុនសិន៕ ដោយ ៖ ភារ៉ា ដង្កោ