ឆេះឃ្លាំងដាក់សម្ភារចាស់ៗ និងសំរាមក្នុងរោងចក្រស្បែកជើងយីហោ យីនដុង ភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះឃ្លាំងដាក់សម្ភារចាស់ៗ និងសំរាម​ ចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ​ ក្នុងរោងចក្រស្បែកជើងយីហោ យីនដុង ក្បែរនឹងបុរីសែនមនោរម្យ ជាប់នឹងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ តែសំណាងល្អមិនរាលដាលដល់អគាររោងចក្រ។

...

ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានផ្សែងហុយចេញពីឃ្លាំងសម្រាប់ដាក់សម្ភារចាស់ៗ និងកំទេចសំរាមនៅក្នុងរោងចក្រខាងលើ មួយសន្ទុះក្រោយមកស្រាប់តែមានអណ្តាតភ្លើងឆាប់ឆេះឡើងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើការនៅក្នុងរោងចក្រ ហើយនាំគ្នាទំនាក់ទំនងទៅសមត្ថកិច្ច ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកអន្តរាគមន៍គាស់ទ្វាររោងចក្រដែលជាប់សោ ដើម្បីធ្វើការបាញ់ពន្លត់ភ្លាមៗ ប្រមាណជាជិតកន្លះម៉ោង ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង ។

នៅក្នុងហេតុការណ៍ខាងលើនេះ បើកុំតែមានរថយន្តអគ្គិភ័យមកបាញ់ពន្លត់ទាន់ពេលវេលា គឺអាចរាលដាលដល់អគាររោងចក្រថែមទៀតផង ហើយមិនមានអ្វីគួរឱ្យខាតបង់ធំដំនោះទេ និងមិនបង្កឱ្យនរណាម្នាក់គ្រោះថ្នាក់ដែរ ។

ចំពោះមូលហេតុគឺមិនទាន់មានប្រភពណាមួយអាចបញ្ជាក់បានថា បណ្តាលមកពីអ្វីឱ្យពិតប្រាកដនោះទេ តែមានគេលួចបង្ហើបថា អាចទំនងជាមានអ្នកជក់បារីហើយ បោះចូលទៅកន្លែងនោះ ៕

image

image

image

image

ដោយ៖​ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print