នគរបាលឃាត់ខ្លួនបុរស២នាក់ប្រើប្រាស់អាវុធខុសច្បាប់បញ្ជូនខ្លួនទៅសាលាដំបូង

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធប្រើប្រាស់អាវុធខុសច្បាប់និងធ្លាប់ជាប់ពាក់ព័ន្ធពីបទលួចត្រូវសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ឡាបានសៀកបញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ដើម្បីចាត់ការបន្ត ។

...

លោក ផន ទុំ នាយប៉ុស្តិ៍សង្កាត់ឡាបានសៀកបានឲ្យដឹងថាកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងជំនាញកណ្ដាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការក្រុងបានលុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ឡាបានសៀកបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តរតនគិរីទៅលើឈ្មោះ ទិត្យ វ៉ាន់អែល ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅ ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់ពាក់ព័ន្ធពីបទលួច។ លោកបន្តថា ខណៈចាប់ខ្លួនកម្លាំងរបស់លោកបានចាប់យកវត្ថុតាង អាវុធAKស្វាយបត់១ដើម បង់១គ្រាប់ ចំនួន៧គ្រាប់ ម៉ូតូ១គ្រឿង ប្រដាប់កាច់សោ.កម៉ូតូ១ ។

លោកបន្តទៀតថា ក្រោយពីធ្វើការសាកសួរទៅលើឈ្មោះ ទិត្យ វ៉ាន់អែល រួចមកកម្លាំងបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឈីន សាវី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ជាម្ចាស់អាវុធ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។

លោកនាយប៉ុស្តិ៍បានបញ្ជាក់ចុងក្រោយថា ក្នុងចម្លើយសារភាពរបស់ជនសង្ស័យខាងលើមានជនសង្ស័យជាបក្ខពួកម្នាក់ទៀតដែលនិងត្រូវបន្តស្វែងរកចាប់ខ្លួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តរតនគិរី ចាត់ការតាមនីតិវិធីនៃច្បាប់៕

6d51f535-d328-42f0-9470-78e2a98db237

047668af-01db-4301-ade0-76416cf0983d

2ff423fb-bd8a-4465-9861-885f90815918

f44b894a-1df4-40b7-b156-c8c965111b6c

ដោយ៖ វុទ្ធឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print