ពេជ្រ សោភា បារម្ភក្លាយជាមនុស្សរុក្ខជាតិ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្កើតឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលជាថ្មីក្រោយពីនាងបង្ហោះសារក្តីព្រួយបារម្ភអំពីស្ថានភាពជំងឺរបស់នាង។ វាហាក់ដូចជាស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរឡើង ពិបាកនឹងវិលមករកស្ថានភាពដើម ដែលជាដើមចមមួយធ្វើឲ្យ ពេជ្រ សោភា នឹងក្លាយទៅជាមនុស្សរុក្ខជាតិ។

...

បន្ទាប់​ពី​បញ្ចេញ​សារ​ថា ​នាង​អាច​ប្រឈម​នឹង​ការ​ក្លាយ​ជា​មនុស្ស​រុក្ខជាតិប៉ុន្មាន​នាទី​មុន​នេះ ពេជ្រ សោភា បាន​និយាយ​តាម​វីដេអូ Live (បន្តផ្ទាល់) បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​នាង​ថា នាង​សល់​តែ​១​ខែ​ទៀត​ប៉ុណ្ណោះ ដើម្បី​ព្យាបាល។ក្នុង​វីដេអូ​ដែល​មិន​បញ្ចេញ​មុខ​លឺ​តែ​សំឡេង តារា​ចម្រៀង​រូប​នេះ​បន្ត​ទៀត​ថា ប្រសិន​ក្នុង​រយៈ​១​ខែការ​ព្យាបាល​មិន​មាន​ប្រសិទ្ធភាព​ទេ ស្ថានភាព​ជំងឺ​របស់​នាង​នឹង​វិវត្តន៍​ទៅ​រក​សភាព​ធ្ងន់ធ្ងរ​ហើយ។ យ៉ាង​ណានាង​សង្ឃឹម​ថា នាង​នឹង​ទទួល​លទ្ធផល​ល្អ។

មនុស្សរុក្ខជាតិត្រូវបានគេសំដៅទៅលើមនុស្សដែលដេកសន្លប់លង់លក់ជារៀងរហូតមិនអាចកម្រើកអ្វីបាន ដែលមានជីវិតដោយការចាក់បញ្ចូលថ្នាំឬអាហារតែប៉ុណ្ណោះ។ តារាចម្រៀងរូបនេះត្រូវបានគេដឹងថា មានជំងឺឈាមសស៊ីឈាមក្រហម ដែលកន្លងមកនាងលើកឡើងថា ឆ្អឹងខ្នងរបស់នាងមិនផលិតកោសិការឈាមដែលជាការលំបាកឲ្យនាងឈឺញឹកញាប់ ហើយគ្រូពេទ្យតម្រូវឲ្យនាងទៅត្រួតពិនិត្យជាប្រចាំ។ នាងបញ្ជាក់ថា អ្វីដែលគ្រួពេទ្យហាមគឺការធ្វើការហួសកម្លាំង និងហាមមិនឲ្យគិតច្រើនដែលនាំឲ្យមានសម្ពាធផ្នែកផ្លូវចិត្ត។

ពេជ្រ សោភា បានសរសេរនៅលើហ្វេសប៊ុកថ្មីៗនេះ ថា «ខ្ញុំអត់ចង់ក្លាយជាមនុស្សរុក្ខជាតិទេ ខ្ញុំត្រូវតែខំតស៊ូដើម្បីមនុស្សដែលខ្ញុំស្រឡាញ់បំផុត»។ ក្នុងថ្ងៃដដែលនេះ ពេជ្រ សោភា បានចេញវីដេអូឃ្លិបមួយ ដែលស្តែងពីអារម្មណ៍របស់ខ្លួនថា «ការសរសេរនៅលើហ្វេសប៊ុកនេះ វាគ្រាន់តែជាអារម្មណ៍ភ័យខ្លាចតែប៉ុណ្ណោះ ដោយប្រាប់ថា នាងសល់ពេលមួយខែទៀតដើម្បីព្យាបាល»។ នាងត្រូវបានក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យមួយនៃប្រទេសថៃណាត់ឲ្យជួបដើម្បីព្យាបាលជារៀងរាល់ខែដើម្បីពិនិត្យព្យាបាលនិងតាមដានស្ថានភាពជំងឺ។

អ្នកគាំទ្រនាងបានផ្ញើសារជូនពរ បន់ស្រន់ សុំឲ្យតារាក្នុងដួងចិត្តរបស់ពួកគេចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ៕

IMG_0963

IMG_0936

IMG_0149

IMG_0064

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print