កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការចុះបង្ក្រាបឆែរឆេរលំនៅដ្ឋាន ឃាត់ខ្លួនប្រុសស្រី៧នាក់ និងថ្នាំញៀនមួយចំនួនធំ

ចែករំលែក៖

ខេត្តកោះកុង៖ ក្រោយបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុក លើករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកកំពង់សីលា កាលពីវេលាម៉ោង៣ និង៥០នាទីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងអធិការស្រុកកំពង់សីលាសហការណ៍ជាមួយកម្លាំងជំនាញបើកប្រតិបត្តិការចុះបង្រ្កាប នៅចំណុចផ្ទះឈ្មោះកែវ លីណា ភេទប្រុស អាយុ៤៧ឆ្នាំ ស្ថិតនៅភូមិវាល ឃំុកំពង់សីលា ស្រុកកំពង់សីលា ខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ៧នាក់ក្នុងនោះស្រី៤នាក់ រួមទាំងគ្រឿងញៀនមួយចំនួន។

...

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ទី១-ឈ្មោះប៉ាន់ សុវណ្ណ ភេទប្រុស អាយុ៥៥ឆ្នាំ  ទី២-ឈ្មោះ យឹម ចន្តា ភេទស្រី អាយុ៣៥ឆ្នាំ  ទី៣-ឈ្មោះ ហាស់ ចន្ថា ភេទស្រី អាយុ៤៥ឆ្នាំ ទី៤-ឈ្មោះ សួស ចន្ថា ភេទស្រី អាយុ២៥ឆ្នាំ  ទី៥-ឈ្មោះ ឡាយ សេង ភេទប្រុស អាយុ២៩ឆ្នាំ ទី៦-ឈ្មោះ វុធ ងូត ភេទប្រុស អាយុ១៧ឆ្នាំ និងទី៧-ឈ្មោះ កែវ ច័ន្ទនី ភេទស្រី អាយុ២៥ឆ្នាំ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងចាប់យករួមមាន: ថ្នាំញៀនមេតំហ្វេតាមីនICE ចំនួន4កញ្ចប់ធំ, ថ្នាំញៀនគ្រាប់ពណ៌ឈាមជ្រូក ១២គ្រាប់, ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន១០គ្រាប់, ម្សៅពណ៌កាហ្វេ១កញ្ចប់, កញ្ឆាគ្រៀម ១កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង,ពុម្ពត្រាសម្រាប់បោះលេីគ្រឿងញៀន១, រថយន្ត២គ្រឿង, អាវុធខ្លី១ដេីម(កា៥៤) បង់១ គ្រាប់៩គ្រាប់, ទូរស័ព្ទដៃ៥គ្រឿង, លិខិតឆ្លងដែន១ច្បាប់, កាបូបយួរដៃ១, កាបូបតូច២ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។ ចំណែកឈ្មោះកែវ លីណា បានរត់គេចខ្លួនបាត់។

ក្នុងពេលកម្លាំងប្រតិបត្តិការចូលបង្រ្កាប មុខសញ្ញានៅក្នុងផ្ទះបានយកថ្នាំញៀនមួយចំនួនចាក់ចូលក្នុងបង្គន់ ដើម្បីបំផ្លាញភស្ដុតាង ដូច្នេះកម្លាំងបានវាយបំបែកបង្គន់ចាប់យកថ្នាំដែលនៅសេសសល់បានមួយចំនួនធំផងដែរ។

បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី៕

FB_IMG_1467597382585

FB_IMG_1467597373360

ដោយ៖ ឆ្លាម សមុទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print