ការចាកចេញរបស់​អង់គ្លេស​ពី​សហគមន៍អឺរ៉ុប​មិនប៉ះពាល់ដល់​អ្នក​វិនិយោគ​ថៃ​ ដែលទិញ​អចលនទ្រព្យ​នៅ​អង់គ្លេ​សនោះទេ​

ចែករំលែក៖

ក្រុម​ប្រឹក្សា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​អចលនទ្រព្យ​ថៃបាន​ឱ្យដឹងថា តម្រូវ​ការ​របស់អ្នក​ទិញ​អចលនទ្រព្យ​នៅប្រទេសថៃ​នឹង​បន្ត​កើនឡើងវិញ​ បន្ទាប់ពីរងចាំមើលលទ្ធផល​នៃការ​ធ្វើប្រជាមតិ​កន្លងមក​។​

...

លោក​ Phanom Kanjanathiemthao បានមានប្រសាសន៍ថា នាយក​គ្រប់គ្រង​របស់ក្រុមហ៊ុន​ Knight Frank Chartered បានមានប្រសាសន៍ថា ការចាកចេញ​របស់អង់គ្លេស​នឹងប៉ះពាល់​អារម្មណ៍​នៅក្នុងទីផ្សារ​នេះតែក្នុង​រយៈពេល​ខ្លីប៉ុណ្ណោះ​ ពោល​គឺមិន​ជះឥទ្ធិពល​ខ្លាំងដល់​តម្លៃ​អលចនទ្រព្យ​​នោះទេ​។​

លោក​បាន​បន្ថែមទៀតថា «កំណើន​នៃការវិនិយោគ និង​ការជួល​ប្រហែលជា ១០ភាគរយ​ ក្នុងនោះ​នឹងត្រឡប់មក​វិញ​នៅក្នុងទីក្រុង​នេះ​»។

អលចលនទ្រព្យ​ក្នុងទីក្រុង​ឡុង​បានទាក់ទាញ​ផល​ប្រយោជន៍​យ៉ាងធំ​ពី​អ្នក​វិនិយោគ​ថៃ​ក្នុងរយៈពេល​ថ្មីៗនេះ​។​

លោក​បានបញ្ជាក់​ទៀតថា ទីផ្សារ​នេះ​មានការធ្លាក់ចុះបន្តិចបន្តួច​ ប៉ុន្តែ​មិនមានន័យថា តម្លៃរបស់​វាធ្លាក់ចុះ​នោះទេ។ ការជះឥទ្ធិពល​ដ៏អវិជ្ជមាន​ពី​ការចាកចេញ​របស់អង់គ្លេសនេះ​នឹងធ្វើ​ឱ្យ​ប្រាក់​ផោន​ធ្លាក់ចុះ  ដែល​នេះគឺជា​ឱកាស​ល្អសម្រាប់អ្នកទិញបរទេស​។​

លោក Nicholas Holt ប្រធានស្រាវជ្រាវ​តំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ស្ថានភាព​នេះ​នឹងស្រដៀងគ្នា​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​ឡុង​ដែរ ពោលគឺបានបង្អាក់សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​ក្នុងមួយ​រយៈពេល​នេះ​។​​

លោក​ Holt បានមានប្រសាសន៍ថែមទៀតថា ប្រាក់​ផោន​ប្រហែលជាធ្លាក់ចុះក្នុងចន្លោះពី​ ១៥​ទៅ ២០ភាគរយ បន្ទាប់​ពីការ​ចាកចេញ​របស់អង់គ្លេស​ពីសហគមន៍អឺរ៉ុប​នេះ។​​

លោក Phanom បានមានប្រសាសន៍ថា ការធ្លាក់ចុះនៃប្រាក់ផោន​នឹងជំរុញ​ឱ្យ​មាន​​តម្រូវការ​ចំពោះ​អចលនទ្រព្យ​នៅប្រទេសអង់គ្លេស​ ដែលនេះនឹង​ធ្វើឱ្យ​តម្លៃអចលនទ្រព្យទាំងនោះ​កើនឡើង​។​

លោក​បានបញ្ជាក់ទៀតថា ​អចលនទ្រព្យអង់គ្លេស​នឹង​នៅតែទាក់ទាញ​អ្នក​ទិញ​ដដែល​។ តម្លៃ​នៅតំបន់កណ្តាល​ទីក្រុង​ឡុង​ត្រូវបានគេរំពឹងថានឹង​កើនឡើង​ចន្លោះពី ១៩​ទៅ​២១​ភាគរយពី​ឆ្នាំ​២០១៦ រហូតដល់ ២០២០ ខណៈដែល​តម្លៃ​ជាយក្រុង​នឹងកើនឡើង ១៨ទៅ​២២ភាគរយ​។​

ប្រជាជនថៃ​បានទិញ​អចលនទ្រព្យនៅក្នុង​ប្រទេស​អង់គ្លេសជាច្រើន ជាពិសេស​នៅក្នុងទីក្រុង​ឡុង​ ដោយ​ប្រហែលជា ៨០ភាគរយនៃពួកគេ​ទិញ​ដើម្បី​ឱ្យកូនរបស់ពួកគេស្នាក់នៅនិ​ង​រៀនសូត្រនៅទីនោះ។​​

ដោយយោងទៅតាម​របាយការណ៍​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ Knight Frank បាន​ឱ្យដឹងថា ការវិនិយោគរបស់ថៃ​នៅខាង​ក្រៅ​ប្រទេស​កើនឡើងដល់​ចំនួន ៧៦​ពាន់លាន​ដុល្លារ​សហ​រដ្ឋអាមេរិក​បើធៀប​ពី​ឆ្នាំ​២០០៥ ទៅ​ ឆ្នាំ​២០១៥​។​

កាលពីឆ្នាំមុន ស្ថាប័ន​វាយតម្លៃ Vancouver បាន​ចាត់ថ្នាក់​ទីក្រុង​ឡុង ​ជា​ទីក្រុង​ធំជាងគេ ​ដែលមាន​កំណើន​សន្ទស្សន៍​គេហដ្ឋាន​ជាង ២៤​,៥​ភាគរយ​ បន្ទាប់​មកគឺក្រុង​ Sydney ១៤,៨ភាគរយ និងទីក្រុង​ Istanbul ១៣,៥​ភាគរយ ខណៈដែល​ទីក្រុង​បាងកក និង​ទីក្រុង​ Phuket ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៥ និង​២៥​៕

thai demand forUK

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print