ទីផ្សារអចលនទ្រព្យ​វៀតណាម​ធ្លាក់ចុះវិញ បន្ទាប់ពីងើបឡើង​យ៉ាង​ខ្លាំង​

ចែករំលែក៖

បន្ទាប់​ពី​ការលក់​អចលនទ្រព្យ​វៀតណាម​បានកើនឡើង​យ៉ាងខ្លាំងកាលពីឆ្នាំមុន​នោះ ឥឡូវនេះ​ ទីផ្សារ​អចលនទ្រព្យ​នេះ​បានធ្លាក់​ចុះ​បន្តិចម្តងៗ​ ដោយសារតែ​មានការព្រួយបារម្ភ​ពីការផ្គត់​ផ្គង់លើស។  

...

ក្រសួងដែនដីនិងសំណង់​បានជំរុញ​អាជ្ញាធរ​ក្នុង​តំបន់​ ជាពិសេស​ទីក្រុង​ហូជីមិញ និង​ហាណូយ​ ឱ្យមានការប្រុងប្រយ័ត្ន​ មុន​ពេលដែល​ផ្តល់​អាជ្ញាប័ណ្ណ​គម្រោង​សាងសង់គេហដ្ឋាន​ថ្មី​ ដើម្បីបញ្ចៀស​នូវ​ការផ្គត់ផ្គង់លើស​។​

ដោយយោងទៅតាម​គេហទំព័រ​របស់​ក្រសួង​នេះ​បាន​ឱ្យដឹងថា អាជ្ញាធរ​ក្នុងតំបន់​ចាំបាច់ត្រូវតែ​ពិនិត្យ​នូវ​តម្រូវការ​គេហដ្ឋាន​ក្នុង​តំបន់​របស់ខ្លួន​ជាមុនសិន ហើយ​ត្រូវ​ចាត់វិធាន​ការ​ដើម្បី​ធ្វើ​ឱ្យមាន​តម្លាភាព​នៅក្នុងទីផ្សារនេះ​។​

ក្រសួង​បាន​​ចាត់វិធានការនេះឡើង ចំពេលដែល​មានរបាយការណ៍ថា ការលក់​អាផាតមិន​នៅ​ប្រទេស​វៀតណាម​កំពុងតែធ្លាក់ចុះ​។​

តួលេខ​ថ្មី​ដែល​បានផ្តល់ដោយក្រសួង​នេះ​បាន​បង្ហាញថា គេហដ្ឋានចំនួន ១០.១០៧​យូនីត ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ​ត្រីមាសទី​២​ ក្នុង​ទីក្រុង​ហូជីមិញ ពោល​កើនឡើង ២០ភាគរយបើធៀបនឹងត្រីមាសទី​១​។ ប៉ុន្តែ​ការលក់បានធ្លាក់ចុះ ៣៥​ភាគរយ​ដល់​ចំនួន ៥.៨៨៧​យូនីត​។​​

នៅទីក្រុង​ហូជីមិញ​ មាន​គេហដ្ឋាន​ថ្មីចំនួន​ ៦.១០០យូនិត​ត្រូវបានដាក់​ឱ្យប្រើប្រាស់​ក្នុងរយៈពេល​ ៣ខែចុងក្រោយនេះ​ ពោលគឺកើនឡើង ១៩ភាគរយ​ បើធៀបនឹង​ត្រីមាស​មុន​។ ទោះបីជា​ទីក្រុងនេះ​ពេញចិត្ត​នឹង​កំណើន​នៃការលក់ ២០ភាគរយ​ដល់ចំនួន ៤,៨០៦​ភាគរយ​នេះក៏ដោយ ក៏​វាត្រូវបានគេមើលឃើញថាធ្លាក់ចុះ ៧,២​ភាគរយ​ដែរបើធៀបនឹង​ឆ្នាំមុន​។​

ផលិតផលក្នុងស្រុកសរុប​របស់វៀតណាមកើនឡើង ៥,៥២​ភាគរយ​ក្នុង​ឆមាសទី​១នៃឆ្នាំនេះ​ បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន​៕

Vietnam

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print