សូម​ឆ្លើយថាទេចំពោះ​គ្រឿង​ញៀន​៖​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន ៤៣នាក់​ ក្នុង​បទល្មើស​គ្រឿងញៀន១៨ករណី​ទូ​ទាំង​ប្រទេសថ្ងៃ​ទី​០២​ តុលា​​

ចែករំលែក៖

​ភ្នំពេញ​៖​ សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​!​ ខណៈ​ជនសង្ស័យ​ចំនួន​៤៣​នាក់(ស្រី ២នាក់)  ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៨ករណី​ ទូ​ទាំង​ប្រទេស​នៅ​ ​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០២៣ម្សិលមិញ​​។​

ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​៤៨​នាក់​ រួម​មាន​៖​ ជួញដូរ ២ករណី ឃាត់ ១នាក់(ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៣នាក់(ស្រី ២នាក់)​ និងប្រើប្រាស់ ២ករណី ឃាត់ ១៩នាក់(ស្រី ០នាក់)

​ចំណែក​វត្ថុ​តាង​ចាប់​យក​សរុប​រួមមាន​៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៨៤២,១៣ក្រាម និង៣៩កញ្ចប់តូច។

​ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផល​ខាងលើ​ ១២​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិទាំង​​ ១០អង្គភាព​ 

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៥នាក់ ចាប់យកIce ៧១,៩៦ក្រាម។

*២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។

*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤,២៦ក្រាម។

*៤ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៨កញ្ចប់តូច។

*៥ / កំពត៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៥១,០៣ក្រាម។

*៦ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៨នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១២កញ្ចប់តូច។

*៧ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩កញ្ចប់តូច។

*៨ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២១ក្រាម។

*៩ / រតនគិរី៖ ជួញដូរ ២ករណី ឃាត់ ១នាក់ ចាប់យកIce ៧០៨,៧៨ក្រាម និង១០កញ្ចប់តូច។

*១០ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៨ក្រាម៕ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print