ភ្នំពេញ៖ សូមបេីកបរពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់០៨នាក់(ស្រី០១នាក់) និងបួសធ្ងន់ស្រាល២៨នាក់(ស្រី១០នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សរបួសធ្ងន់ ១៧នាក់(ស្រី០៥នាក់) និងរបួសស្រាល ១១ នាក់ (ស្រី០៥នាក់) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១៧លើក មាន ៖ កត្តាល្បឿន ០៩ លើក (ស្លាប់០៥នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក(ស្លាប់០១នាក់), បត់គ្រោះថ្នាក់ ០២លើក (ស្លាប់០១ នាក់),មិនប្រកាន់ស្តាំ០១លើក,មិនគោរពសិទ្ឋិ ០៣លើក, ភ្លើងសញ្ញា០១លើក(ស្លាប់០១នាក់)។
ជាមួយគ្នានោះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០២ ខែតុលានេះដែរ បានឱ្យដឹងដែរថា ចំនួនគោលដៅសរុប ៧៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ២,៣៨៥គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៤៦០គ្រឿង និងម៉ូតូ ១៩២២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៨៥គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៣៩គ្រឿង និងម៉ូតូចំនួន ៣៤៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖សហការី