ភ្នំពេញ៖ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈជនសង្ស័យចំនួន៤៣នាក់(ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណី ទូទាំងប្រទេសនៅ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ។
ក្នុងចំណោមជនសង្ស័យចំនួន៤៨នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ១នាក់(ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៣នាក់(ស្រី ២នាក់) និងប្រើប្រាស់ ២ករណី ឃាត់ ១៩នាក់(ស្រី ០នាក់)
ចំណែកវត្ថុតាងចាប់យកសរុបរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៨៤២,១៣ក្រាម និង៣៩កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិទាំង ១០អង្គភាព
*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៥នាក់ ចាប់យកIce ៧១,៩៦ក្រាម។
*២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។
*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤,២៦ក្រាម។
*៤ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៨កញ្ចប់តូច។
*៥ / កំពត៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៥១,០៣ក្រាម។
*៦ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៨នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១២កញ្ចប់តូច។
*៧ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩កញ្ចប់តូច។
*៨ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២១ក្រាម។
*៩ / រតនគិរី៖ ជួញដូរ ២ករណី ឃាត់ ១នាក់ ចាប់យកIce ៧០៨,៧៨ក្រាម និង១០កញ្ចប់តូច។
*១០ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៨ក្រាម៕ដោយ៖សហការី