បុរសម្នាក់ត្រូវក្រុម ជនសង្ស័យឆក់កាបូប នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្ដស្វាយរៀង៖ បុរសម្នាក់ត្រូវក្រុម ជនសង្ស័យឆក់កាបូប ជិះគេចខ្លួនដោយសុវត្ថិភាពផ្អើលអ្នកភូមិនិងសមត្ថកិច្ចទាំងយប់នៅស្រុកស្វាយទាប។

នគរបាលស្រុកស្វាយទាបបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះថាជនរងគ្រោះមាន ឈ្មោះ វ៉ុន ចាន់ពៅ អាយុ១៩ឆ្នាំមុខរបរជួសជុលម៉ូតូរស់នៅភូមិ អកនាគ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។

ប្រភពបន្តថា កាលពីវេលាម៉ោង៧និង ១៥នាទី យប់
ថ្ងៃទី ០៦ ខែតុលាឆ្នាំ ២០២៣  កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាបបានទទួលទូរសព្ទ ទាន់ហេតុការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ថាមានករណីចោរឆក់កាបូបមួយកើតឡើង នៅចំនុចភូមិទួលអង្គ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោយទទួលព័ត៌មាន រួចកំលាំងប៉ុស្ដិ៍ បានចុះទៅដល់កន្លែងកើតហេតុ ។

បើតាមជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថានៅមុនពេលកើតហេតុ ខ្លួនបានលើកម៉ូតូម៉ាក ភូសា ដាក់លើម៉ូតូកង់បីចិនហើយបើកទៅបាវិតដើម្បីយកម៉ូតូកង់បីទៅអោយម៉ូយពេលទៅដល់បានប្រគល់ម៉ូតូកង់បីនិងដាក់ម៉ូតូ ភូសា ចុះនិងបានទទួលបានប្រាក់ចំនួន ១៣០ដុល្លាពីម្ចាស់កង់បីហើយបានបន្តទៅធ្វើម៉ូតូអោយគេបានប្រាក់ ២០ដុល្លារ ទៀតហើយខ្លួនក៏ត្រឡប់មកផ្ទះវិញនៅម៉ោង ១៨ និង ០៥ នាទីមកដល់ចំនុចភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាបក៏មានគេបំភ្លឺភ្លើងពិលដាក់ហើយក៏បើកទៅមុខទៀតដល់ចំនុចភូមិទួលអង្គ ឃុំគគីសោមក៏ម៉ូតូរបស់ខ្លួនក៏រលត់ហើយឈប់មើលម៉ូតូហើយបន្តិចក៏ឆេះវិញទៅមុខបន្តស្រាប់តែមានម៉ូតូពីរគ្រឿងជិះមកពីក្រោយដោយម៉ូតូមួយគ្រឿងជិះគ្នាបីនាក់សរុប៦នាក់ហើយបានយកខ្សែក្រវ៉ាត់វាយទៅលើខ្លួនត្រូវចំឆ្អឹងខ្នងមួយខ្សែក្រវ៉ាត់ហើយវាយទៀតតែមិនបានត្រូវទេអោនផុតហើយមានម្នាក់បានឆក់កាបូបស្ពាយរបស់ខ្លួនយកទៅនិងជិះដេញតាមវាយរហូតទៅដក់ចំនុចភូមិកក់ ឃុំស្វាយរពារ ទើបគាត់ចុះពីម៉ូតូស្រែកហៅអោយគេជួយទើបចោរត្រឡប់ទៅក្រោយវិញ។

សម្ភារៈដែលបាត់បង់រួមមាន ៖ សម្ភារ:ក្នុងកាបូបមានប្រាក់ចំនួន ១៦០ និងចិញ្ចៀនផ្លាទីនមួយវង់ទំងន់ ៥ ជី និងទូរសព្ទដៃមួយគ្រឿងម៉ាក់ រ៉េមី ហើយក្រុមក្មេងនោះបានជិះគេចទៅក្រោយបាត់ទៅ ។

...

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាយកមុខផ្ដន្ទាទោសតាមច្បាប់៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print