ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា ៖ យុវជនម្នាក់ ដែលបើកបរញ្រ្ចាសទិសល្មើសផ្លាកសញ្ញាចរាចរណ៍ នៅគោលដៅផ្សារធំថ្មី នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលសណ្តាប់ធ្នាប់ផ្សារធំថ្មី បានប្រគល់ម៉ូតូជូនគាត់វិញ ដោយមិនផាកពិន័យនោះទេ គ្រាន់តែធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា បញ្ឈប់ការបើកបរល្មើសច្បាប់ចរាចរណ៍ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូបគោក។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជាមួយយុវជន និងឪពុក សូមថ្លែងអំណរគុណ និងសុំទោសសមត្ថកិច្ចចំពោះពាក្យសំដីកំហុសឆ្គង និងកាយវិការមិនសមរម្យ នូវពាក្យពេចន៍ដែលគាត់បានផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម គឺជាការយល់ច្រឡំមកលើសមត្ថកិច្ច៕
ដោយ ៖ សហការី
...