រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំដល់ ម្ចាស់ផ្សព្វផ្សាយ , ផ្សាយនូវសារអប់រំបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំដល់ម្ចាស់ក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ សូមធ្វើការផ្សព្វផ្សាយនូវសារអប់រំបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៣ ។ នេះបើយោងតាម លិខិតក្រសួងព័ត៌មាន ជម្រាបមក ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រី អំពាវនាវថា : សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី្រ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹង ប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅទូទាំងប្រទេសនឹងបាន ឈប់សម្រាកពីការងារ ហើយធ្វើដំណើរទៅលេងស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ ញាតិមិត្ត បងប្អូន និង ធ្វើដំណើរទៅកាន់ទីអារាម ក៏ដូចជាធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាស ខ្ញុំសូម ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វ ផ្សាយទាំងអស់ជួយផ្សព្វផ្សាយឱ្យបានជាអតិបរមានូវសារអប់រំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោគ ដើម្បីបំផុសស្មារតី និងដាស់តឿនក្រើនរំលឹកដល់ប្រជា ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ព្រមទាំងចូលរួមការពារខ្លួន និងក្រុមគ្រួសារ មិត្តភក្ដិ ចៀសផុតពីការបើ្រ ប្រាស់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិរបស់ បងប្អូនប្រជាពលរដ្ឋរបស់យើង។

អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ចាត់ចែងអនុវត្ត សេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print