សិង្ហបុរីចោទប្រកាន់ក្រុមហ៊ុនឥណ្ឌូនេស៊ីបង្ករឲ្យមានបរិយាកាសកខ្វក់

ចែករំលែក៖

បើទោះបីរដ្ឋាភិបាលទីក្រុងចាការតា ប្រឆាំងក្តី តែរដ្ឋាភិបាលសិង្ហបុរីមិនបោះបង់ការចោទប្រកាន់ក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបង្ករឲ្យមានភ្លើងឆេះព្រៃ ប៉ះពាល់យ៉ាងខ្លាំង​ដល់ដែនអាកាសប្រទេសសិង្ហបុរីនិងផ្នែកមួយនៃប្រទេសតំបន់អាស៊ាន។

...

ជារៀងរាល់ឆ្នាំដល់រដូវក្តៅ​តែងតែមានភ្លើងឆេះព្រៃ​បង្ករឲ្យមានផ្សែងធូលីគ្របដណ្តប់ប្រទេសសិង្ហបុរីនិងមួយផ្នែកនៃប្រទេសថៃ ហើយមានឆ្នាំខ្លះធូលីផ្សេងទៅដល់ប្រទេសវៀតណាមទៀតផង ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ។

ចាប់តាំងពីឆ្នាំ​២០១៥ មកស្ថានភាពភ្លើងឆេះព្រៃអូសបន្លាយជាច្រើនខែធ្វើឲ្យសាលារៀននៅក្នុងប្រទេសសិង្ហបុរី  ម៉ាឡេស៊ី និងផ្នែកមួយនៃប្រទេសថៃ ត្រូវបិទទ្វា មនុស្សមួយចំនួនត្រូវចូលសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យ។

រដ្ឋទូតសិង្ហបុរីប្រចាំនៅទីក្រុងចាការតា លោក​ Anil Kumar Nayar បានបញ្ចាក់ថា សិង្ហបុរីបានស្នើឲ្យក្រសួងយុត្តិធម៌ចោទប្រកាន់ប្តឹងក្រុមហ៊ុនចំនួន​៦របស់ឥណ្ឌូនេស៊ី ដែលគេចាត់ទុកថា ជាអ្នកបង្កឲ្យមានហេតុការណ៍អាក្រក់ខាងលើ។

បើទោះបីឥណ្ឌូនេស៊ីបានច្រានចោលការចោទប្រកាន់តែសិង្ហបុរី​​​មិនប្តូរការ​សម្រេចចិត្តពីមុន​ទេ ដោយ​នៅតែ​ត្រូវ​​​​​​ប្តឹងផ្តល់​បណ្តា​​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ ​ក្នុង​សំណុំរឿង​ភ្លើងឆេះ​ព្រៃ​ដែល​បំពុល​បរិស្ថានរៀងរាល់​ឆ្នាំ​ ​​នៅ​តាម​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួន។ សិង្ហបុរី​មិន​លុបចោល​ការ​ប្ដឹងប្តល់​នេះ​ តាម​ការ​​ទាមទារ​របស់​​ឥណ្ឌូណេស៊ីទេ។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២​កាន់តែ​តានតឹង​នឹងគ្នាចាប់ពី​ខែ​ឧសភា​មក ក្រោយ​សិង្ហបុរី​ចេញដីកា​ចាប់ខ្លួន​ប្រធាន​សហគ្រាស​​ឥណ្ឌូណេស៊ី​មួយរូបពីបទ​ភ្លើងព្រៃ​នេះ។

រឿង​ភ្លើងឆេះព្រៃ​បំពុល​បរិស្ថាន​នៅ​តាម​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍មាន​ដើមហេតុ​មកពី​ឥណ្ឌូណេស៊ី ។ រៀងរាល់ឆ្នាំ​​ឥណ្ឌូណេស៊ី​ដុតព្រៃដើម្បី​ធ្វើចំការ បង្កើន​ការ​ដាំដុះ​ដូងប្រេង។

យោងតាម​រដ្ឋធម្មនុញ្ញ​សិង្ហបុរី ​​ក្រុមហ៊ុន​​សិង្ហបុរី រឺ​ក៏​​ក្រុមហ៊ុន​បរទេសដែល​​បង្ក​​ផលប៉ះពាល់​បរិស្ថាន ត្រូវ​ទទួល​ពិន័យ​ជាទឹកប្រាក់ប្រហែល១សែនដុល្លារ​សិង្ហបុរី ត្រូវនឹង ​​៧៤.០០០ដុល្លារ​អាមេរិក។ ក្រសួង​បរិស្ថា​ន​ឥណ្ឌូណេស៊ី​បាន​ប្រតិកម្ម​ថា សិង្ហ​បុរី​មិនអាច​​ជាន់លើ​វិស័យច្បាប់​ឥណ្ឌូណេស៊ី​ដូច្នេះ​បានទេ។ ឥណ្ឌូណេស៊ី​លើកឡើង​ថា ​​​បញ្ហា​ភ្លើងឆេះព្រៃ​​នេះ​ត្រូវតែ​ដោះស្រាយ​​តាម​បែបផែន​អាស៊ាន​ទើបជាការ​ត្រឹមត្រូវ៕

chayrung_IPHW

fsd

images647157_indonesianpo

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print