ប្រកាសសាលក្រម​ផ្តន្ទា​ទោស​​អតីត​មន្ត្រី​ក្រសួង​ការបរទេស​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយនៅ​​ ​ថ្ងៃ​ទី​២៧កក្កដា​

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ វ៉េង​ ហ៊ត់​ នឹង​ធ្វើ​ការ​ប្រកាស​សាលក្រម​ផ្តន្ទា​ទោសបុរស​ម្នាក់​មាន​តួនាទី​ជា​អតីត​ប្រធានការិយាល័យ អូស្ត្រាលី ញូស្ហេឡង់​ នៅនាយកដ្ឋាន​អាស៊ី២ នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ខាងមុខ​នេះ​ ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ។ ​

...

នា​ពេល​សវនាការ​ ជនជាប់ចោទ​ បាន​សារភាព​ថា​ ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន​ ហើយ​ស្នើ​ឲ្យ​តុលាការ​បន្ធូរបន្ថយ​ទោស​ ។

លោកអ៊ា​ សែ​ ត្រូវបាន​លោក​ ឃី​ ឆៃ​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាល​ពី​រសៀល​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៦​ ឃុំខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​វិតិក្រម​ តាម​មាត្រា​៥៩២​ និង​ ៥៩៣​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដើម្បី​ស៊ើបអង្កេត​បន្ថែម​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​​ តាម​រូបភាព​ទទួល​លុយ​ពី​ក្រុមហ៊ុន​បរទេស​ដើម្បី​ប្រថាប់ត្រា​បញ្ជាក់​លើ​ឯកសារ​៕​

 

ដោយ​៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print