លោក ឃួង ស្រេង អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមកធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបកោះនរា, កោះពេជ្រ បើកបណ្ដោះអាសន្នបីថ្ងៃ !

ចែករំលែក៖

    ភ្នំពេញ ៖នៅព្រឹកព្រលឹម នៅថ្ងៃសុក្រ១៤រោច ខែភទ្របទ ឆ្នាំថោះបញ្ចាសទ័ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៣តុលាឆ្នាំ២០២៣នេះអាជ្ញាធរ រាជធានីភ្នំពេញ ស្ពានខ្សែកាបកោះពេជ្រ. កោះនរា បានបើកឱ្យបងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ជាបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែតុលា ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរក្នុងឱកាសពិធីបុណ្យភ្ជំបិណ្ឌនេះ។

     លោក ឃួង ស្រេង បានបញ្ជាក់ថាការដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាបជាបណ្តោះអាសន្នថ្មីនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើសុំគោលការឯកភាពពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជារួចមកហើយផងដែរ។

     ក្នុងឱកាសអញ្ជើញទៅពិនិត្យស្ថានភាព ដើម្បីបើកឱ្យបងប្អូនប្រជាពលរដ្ឋ បានធ្វើ ដំណើរបណ្តោះអាសន្នស្ពានបេតុងខ្សែកាបកោះពេជ្រ.កោះនរា ដែលស្ថិតក្នុងទឹកដីសង្កាត់ទន្លេបាសាក . ខណ្ឌចំការមន .ភ្នំពេញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋឱ្យមកធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាបកោះនរា.កោះពេជ្រនេះ ក្នុងគោលបំណង ដើម្បីជួយសម្រួលរំដោះ ចរាចរចំណាយពេលវេលាតិច និងចំណាយថវិកាតិចសម្រាប់បងប្អូន ទៅលេងស្រុក កំណើត ជាពិសេស ដើម្បីអបអរសាទរព្រះរាជបិធីបុណ្យអ៊ុំទូក បណ្តែប្រទីបសំពះព្រះខែ និងអកអំបុកនាពេលខាងមុខនេះ បន្ទាប់ពីស្ពាននេះសម្ពោធជាផ្លូវការ។

  ស្ពាននេះដែរបានជួយសម្រួលដល់ការធ្វើដំ ណើររបស់ប្រជាពលរដ្ឋចេញពីច្បារអំពៅ ឆ្ពោះមកមជ្ឈមណ្ឌលកោះពេជ្រ និងមក

កណ្តាក្រុងភ្នំពេញ ដែលកន្លងមកមានការកកស្ទះចរាចរជារៀងរាល់ថ្ងៃ បើទោះបីជាសាលារាជធានីភ្នំពេញបានដាក់សាឡាងសម្រាប់ចំលងអ្នកដំណើរ ជាប់ការដ្ឋានស្ពាននេះរហូតដល់ទៅ៤គ្រឿងក៏ដោយ ក៏នៅតែមានការកកស្ទះដដែល។ ជាមួយគ្នានេះ ក៏អាចរំដោះចរាចរចេញពីរាជធានីភ្នំពេញ ទៅផ្លូវជាតិលេខ១វិញ និងកាត់បន្ថយការកកស្ទះនៅផ្លូវព្រះមុន្នីវង្សបានមួយចំណែកធំផងដែរ

    សូមបញ្ជាក់ថា ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ ទទឹង២៤,៥០ម និងមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។ ស្ពានកោះនរានេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២០ តាមការប៉ានស្មានត្រូវប្រើប្រាស់រយៈពេល៣៥ខែ ដើម្បីស្ថាបនា និងបានចំណាយទុនវិនិយោគ ប្រមាណ៣៨លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា OCIC ក្រោមការគ្របគ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print