នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ក្នុងមួយសប្តាហ៍ បន្តទៅនេះ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៣០-៤០%

ចែករំលែក៖

ភ្នំពេញ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ អោយបានជ្រាបជាព័ត៌មានថា

ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន នៅតែបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ខណៈនេះ ទិសដៅខ្យល់បក់ប្រែប្រួល ប្តូរមកពីទិសខាងកើត និងទិសអាគ្នេយ៍ (Variable winds)

ស្ថានភាពបែបនេះ និងតាមការព្យាករនឹងធ្វើឱ្យ

កម្រិតទឹកភ្លៀងធ្លាក់ជាទូទៅនៅលើផ្ទៃប្រទេសនឹងថមថយចុះជាលំដាប់ និងមានភ្លៀងធ្លាក់ភាគច្រើនតែនៅពេលយប់។

នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ក្នុងមួយសប្តាហ៍ បន្តទៅនេះ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៣០៤០%

សូមបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីសុវត្ថិភាព៕

...

ដោយ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print