ភ្នំពេញ ៖ អាជ្ញាធរខណ្ឌ ច្បារអំពៅ នៅព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ បានធ្វើពិធីដេញ ថ្លៃ គំរោងមូលនិធីអភិវឌ្ឍន៍ សង្កាត់ ឆ្នាំ២០១៦ ទៅលើគម្រោងដែលត្រូវអនុវត្តចំនួន ១១គំរោង ក្នុងនោះ គំរោងផ្លូវបេតុងចំនួន០៨គំរោង និងប្រព័ន្ធលូររំដោះទឹក ចំនួន០៣ គំរោង ក្រោមវត្តមានលោកអៀង អូននី អភិបាលរងរាជធានីភ្នំពេញ ,លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ,លោកអ៊ាង ស៉ីផាន អភិបាលនៃគណៈអភិបាលខណ្ឌ និងមានការចូលរួមពីលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ ,ក្រុមហ៊ុនជាច្រើនដែលដាក់ពាក្យដេញថ្លៃ រួមជាមួយប្រជាពលរដ្ឋជាច្រើនអ្នកទៀត ។
លោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ បានអោយដឹងថា៖ ឆ្នាំនេះជាឆ្នាំទី៣ របស់ក្រុមប្រឹក្សាសង្កត់អាណត្តិទី៣ បានលើកផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួន តាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ដោយក្រុមប្រឹក្សាសង្កាត់និមួយៗ មានគណនេយ្យ ភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សារាជធានីភ្នំពេញ មានការ ណែនាំពីទីប្រឹក្សាគ្រប់គ្រងកម្មវិធី ជាតិ ថ្នាក់រាជធានីភ្នំពេញ មន្ទីរផែនការ ទីចាត់ការផែនការ និង វិនិយោគរាជធានី ព្រមទាំងអង្គភាពពាក់ ព័ន្ធមួយចំនួនទៀត។ ក្នុងឆ្នាំកន្លងទៅនេះ យើងបានដំណើរការដេញថ្លៃ គំរោងសង្កាត់ទាំង៨ បានខិតខំ កែលំអសោភ័ណ្ឌភាព កសាងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ដូចជាការជួសជុលផ្លូវបេតុង គ្មានសរសៃដែក ចំនួន ៤ខ្សែ ប្រវែង ១៤២៧ម៉ែត្រ និងដាក់លូបានចំនួន២.១០៥កង់ ចំណាយថវិកាសរុប ៦៨១.០២៥.៣៤៥រៀល ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ ក្នុងឆ្នាំ២០១៦នេះ រួមមាន : ទី១-សង្កាត់ច្បារអំពៅទី១ ដាក់លូដោះទឹក ប្រវែង ២៦៩ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ, ទី២-សង្កាត់ច្បារអំពៅទី២ ជួសជុលផ្លូវបេតុង គ្មានសសៃដែក ប្រវែង១០៧ម៉ែត្រ ទទឹង ៥ម៉ែត្រ និងប្រវែង១៦៦ម៉ែត្រ ទទឹង ៤ម៉ែត្រ, ទី៣-សង្កាត់និរោធ ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង២១៨ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ និងប្រវែង ២០៥ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ, ទី៤-សង្កាត់ព្រែកប្រា ដាក់លូដោះទឹក ប្រវែង ៤០៦ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ, ទី៥-សង្កាត់វាលស្បូវ ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង ២៣០ម៉ែត្រ ទទឹង ៤ម៉ែត្រ, ទី៦-សង្កាត់ព្រែកឯង ដាក់លូដោះទឹក ប្រវែង ៣៧៤ម៉ែត្រ មុខកាត់ ០,៨ម៉ែត្រ, ទី៧-សង្កាត់ក្បាលកោះ ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង២៤០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងប្រវែង ៩២ម៉ែត្រ ទទឹង ៥ម៉ែត្រ និងទី៨-សង្កាត់ព្រែកថ្មី ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង ៣៣៤ម៉ែត្រ ទទឹង ៤ម៉ែត្រ ។
បន្ទាប់ពីប្រកាស់បើកការដេញថ្លៃជាសាធារណៈមានក្រុមហ៊ុនជាច្រើនចូលរួមដេញថ្លៃប្រកបដោយតម្លារភាព ក្នុងនោះក្រុមហ៊ុនដែដាក់តម្លៃទាបនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានគណៈកម្មការសម្រេចអោយឈ្នះក្នុងការដេញថ្លៃ រួមមាន ១-សង្កាត់ព្រែកថ្មី មានក្រុមហ៊ុនចំនួន៧ ចូលរួមដេញថ្លៃ បានទៅលើក្រុមហ៊ុនលឹមម៉ៅ , ២-សង្កាត់ច្បារអំពៅទី១មាន៦ក្រុមហ៊ុនចូលរួមដេញថ្លៃ បានទៅលើក្រុមហ៊ុនលឹមម៉ៅ , ៣-សង្កាត់ច្បារអំពៅទី២ មាន៧ក្រុមហ៊ុនចូលរួមដេញថ្លៃ បានទៅលើក្រុមហ៊ុនសំស៉ីវន , ៤-សង្កាត់និរោធ មាន៨ក្រុមហ៊ុនចូលរួមដេញថ្លៃ បានទៅលើក្រុមហ៊ុនលីន សុគន្ធា…៥-សង្កាត់ព្រែកប្រាមាន ៧ក្រុមហ៊ុនចូលរួមដេញថ្លៃបានទៅលើក្រុមហ៊ុនលឹមម៉ៅ , ៦-សង្កាត់វាលស្បូវមាន៧ក្រុមហ៊ុនចូលរួមដេញថ្លៃ បានទៅលើក្រុមហ៊ុនលឹមម៉ៅ , ៧-សង្កាត់ព្រែកឯងមាន៧ក្រុមហ៊ុនចូលរួមដេញថ្លៃ បានទៅលើក្រុមហ៊ុន7JD និងទី៨-សង្កាត់ក្បាលកោះមាន៩ក្រុមហ៊ុនចូលរួមដេញថ្លៃ បានទៅលើក្រុមហ៊ុនលីនសុគន្ធា ។
បន្ទាប់ពីប្រកាសលទ្ធផលនៃការដេញថ្លៃលោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានធ្វើការផ្តាំផ្ញើូច្នេះថា៖ បទពិសោធន៍កន្លងមក មានក្រុមហ៊ុនទទួលការ បានចូលរួមក្នុងកិច្ចលទ្ធកម្មនេះ ជាច្រើន ក្នុងនោះមាន ក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតំលៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគំរោង គឺ មានភាព រយីករយាក យ៉ឺតពេល គ្មានសោភ័ណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះ ចូលមកបំផ្លាញគម្រោងរបស់ សង្កាត់តែម្តង ។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ នឹងអនុវត្តបានល្អ រហូតទទួល បាននូវប័ណ្ណសរសើរ ពីសាលារាជធានីភ្នំពេញទៀតផង។ បន្ទាប់ពីប្រកាសលទ្ធផលរួចហើយសូម
ក្រុមហ៊ុន ដែលឈ្នះការដេញថ្ងៃទាំងអស់ ត្រូវពិចារណាអោយបានច្បាស់លាស់ក្នុងរយៈពេល៤៥ថ្ងៃ ពីតំលៃនិង ស្ថានភាពទីតាំងគំរោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និង កិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ មិនត្រូវទុកគម្រោងចោលឬបង្កការរាំងស្ទះដល់ការអនុវត្តគម្រោងនោះ បើធ្វើបែបនេះស្មើនិងក្រុមហ៊ុនកំពុងបំផ្លាញខ្លួនឯង ។ ជាមួយគ្នានេះដែរ គណៈកម្មាការលទ្ធកម្មខណ្ឌ-សង្កាត់និមួយៗ ត្រូវពិនិត្យអោយបាន ហ្មត់ចត់ ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ហើយចាប់ផ្តើមអនុវត្តគំរោង ត្រូវមាធានាតាម លក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគំរោងជាប្រចាំ និងត្រួតពិនិត្យវាយតំលៃ តាម ដំណាក់កាលនីមួយៗ ។ ពេលចុះអនុវត្តគម្រោង ក្រុមការងារខណ្ឌ-សង្កាត់និងក្រុមហ៊ុនចុះទៅដល់គោលដៅដែលត្រូវអនុវត្តជួបសម្របសម្រួលជាមួយប្រជាពលរដ្ឋ មិនត្រូវធ្វើអ្វីប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ ៕
សណ្តោស