រុស្ស៊ីនិងចិនធ្វើសមយុទ្ធស្តីពីយុទ្ធសាស្ត្រទប់ស្កាត់ក្រុមភេរវកម្ម

ចែករំលែក៖

កាលពីថ្ងៃទី​៣ ខែកក្កដា រុស្ស៊ីនិងចិនបានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាក្នុងគោលដៅទប់ស្កាត់ក្រុមភេរវកម្មនៅក្នុងប្រទេសទាំងពីរ។ សមយុទ្ធធ្វើឡើងចាប់ពីថ្ងៃទី​៤ ដល់ថ្ងៃទី​១៤ ខែកក្កដា នៅទីក្រុងមូស្កូនិង Smolensk ក្នុងទឹកដីរុស្ស៊ី។

...

ចិនបានបញ្ចូនកម្លាំងពិសេសរបស់ខ្លួន Snow Leopart និង Falcon ​មកពីកម្លាំងបដិវត្តប្រជាជនចិន ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះ។ ចំណែកភាគីរុស្ស៊ីវិញមានការចូលរួមពីកម្លាំង ​Vityaz ដែលជាកម្លាំងប្រឆាំងភេរវកម្មពិសេស។

លោក ​Liu Zhijun អ្នកទទួលខុសត្រូវនៅក្នុងការធ្វើសមយុទ្ធនោះបានឲ្យដឹងថា ការធ្វើសមយុទ្ធនោះគឺជាលើកទី៣ហើយ​របស់ប្រទេសទាំងពីរ​ចាប់តាំងពីមានការគម្រាមកំហែងវាយប្រហារពីក្រុមភេរវកម្មនោះ។

ចំណែកមេបញ្ចាការកងទ័ពរុស្ស៊ីវិញលោក​ Sergei Chenchik បានវាយតម្លៃខ្ពស់ទៅលើសកម្មភាពធ្វើសមយុទ្ធដែលមានយុទ្ធសាស្ត្រខ្ពស់​ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីកានតែជិតស្និតថែមទៀត៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print